ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទីហ្វុង Kong-rey ស្រាប់តែផ្លាស់ប្តូរទិសដៅ មិនចូលដីចិនឡើយ

ចែករំលែក៖

យោងតាមការអាប់ដេតចុងក្រោយនេះ ព្យុះ Kong-rey ទំនងជាមិនបោកបក់នៅក្នុងប្រទេសចិនដីគោកដូចការព្យាករណ៍ពីមុននោះទេ។
យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន ជំនួសឱ្យការវាយលុកលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន ព្យុះ Kong-rey បានប្រែក្លាយត្រឡប់ទៅសមុទ្រវិញ ហើយឆ្ពោះទៅកាន់ប្រទេសជប៉ុនកាលពីល្ងាចថ្ងៃទី 1 ខែវិច្ឆិកា។
ទោះបីជាវាបានបាត់បង់កម្លាំងខ្លះនៅពេលធ្វើដំណើរឆ្លងកាត់កោះតៃវ៉ាន់ (ប្រទេសចិន)ក៏ដោយ ក៏Kong-rey នៅតែជាព្យុះត្រូពិចដ៏ខ្លាំងនៅពេលដែលវាចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំងនៅខេត្ត Fujian ។
ទន្ទឹមនឹងនេះ រដ្ឋបាលឧតុនិយមជាតិចិនបាននិយាយថា ព្យុះ Kong-rey ត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅភាគខាងជើង និងបន្ទាប់មកភាគឦសាន ជាមួយនឹងខ្យល់បក់រហូតដល់ 184 គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាលនៃព្យុះ។
មជ្ឈមណ្ឌលឧតុនិយមជាតិចិនបាននិយាយថា “ដោយសារឥទ្ធិពលនៃព្យុះទីហ្វុង Kong-rey វាត្រូវបានគេរំពឹងថា នៅល្ងាចថ្ងៃទី ២ ខែវិច្ឆិកានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើននៃ Fujian, Zhejiang, Shanghai និង Jiangsu” – ជាពិសេស ទឹកភ្លៀងនៅកន្លែងខ្លះក្នុងខេត្ត Zhejiang និង Shanghai អាចឡើងដល់ ៤៥០ មិល្លីម៉ែត្រ។
ទន្ទឹមនឹងនេះ នៅតៃវ៉ាន់ ការិយាល័យ និងទីផ្សារហិរញ្ញវត្ថុបានបើកដំណើរការឡើងវិញ ប៉ុន្តែជើងហោះហើរជិត 200 នៅតែត្រូវបានលុបចោលនៅថ្ងៃទី 1 ខែវិច្ឆិកា ដោយសារឥទ្ធិពលនៃព្យុះទីហ្វុង Kong-rey៕

ដោយ៖ ធីរីណា(រូប​ថត៖ CNA)


ចែករំលែក៖