ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ «ថ្ងៃនេះ ២ វិច្ឆិកា គឺជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបញ្ជាក់ថា ៖  «ថ្ងៃនេះ ២ វិច្ឆិកា គឺជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន International Day to End Impunity for Crimes against Journalists ត្រូវបានអង្គការសហប្រជាជាតិបង្កើតនៅខែធ្នូ ឆ្នាំ២០១៤។ រវាងឆ្នាំ២០០៦-២០២៤ អ្នកកាសែតជាង១២០០នាក់នៅទូទាំងពិភពលោក ត្រូវបានសម្លាប់ ហើយមាន៩ករណីក្នុងចំណោម១០ករណី មិនទទួលបានយុត្តិធម៌។ 

លោកបន្តថា ៖ នៅកម្ពុជាយើង អ្នកកាសែតដែលស្លាប់និងបាត់ខ្លួនច្រើន គឺនៅរវាងឆ្នាំ១៩៧០-១៩៧៨ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលសង្គ្រាម និងរបបប្រល័យពូជសាសន៍។ នៅអំឡុងទស្សវត្សរ៍១៩៩០ ក្នុងដំណាក់កាលប្រទាញប្រទង់ និងមិនទាន់សមាហរណកម្មប្រដាប់អាវុធ មានអ្នកកាសែតនិងអ្នកអត្ថាធិប្បាយវិទ្យុត្រូវបានសម្លាប់។ ក្នុងនាមជាប្រធាននិងគ្រួសារនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខ្ញុំសូមគោរពនូវពលិកម្មនិងការប្រឹងប្រែងរបស់អ្នកសារព័ត៌មាន និងសូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តបំពេញវិជ្ជាជីវៈនេះ ឱ្យបានកាន់តែប្រសើរ ប្រកបដោយមនសិកាសីលធម៌ សុច្ចរិត ផ្តល់ការពិត អប់រំផ្សព្វផ្សាយគុណតម្លៃ សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សង្គមជាតិសម្រាប់ទាំងអស់គ្នា។ សារព័ត៌មាន ជួយបំភ្លឺអ្នកឱ្យមើលឃើញទីងងិត»៕

ដោយ ៖ សិលា


ចែករំលែក៖