ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរឫស្សី៤ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតក្នុងមូលដ្ឋានប៉ុស្តិ៍អូរឬស្សី៤ ចុះឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់បានភ្លាមៗ និងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន៣កញ្ចាប់នៅវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវឌឿងហែម២១៧ ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ង៉ែត ប៊ុនលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់បាយ នៅមុខរោងចក្រ ម្ដុំវត្តសំរោងអណ្ដែត នៅផ្ទះជួល ម្ដុំផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលជនសង្ស័យខាងលើ បានដើរចូលមកផ្ទះប្រជាពលរដ្ននៅចំណុចផ្លូវឌឿងហែម២១៧ ក៏ស្រាប់តែម្ចាស់ផ្ទះបានស្រែកថាចោរៗ ភ្លាមនោះសមត្ថកិច្ចដែលកំពុងល្បាតនៅក្នុងមូលដ្នានក៏លឺម្ចាស់ស្រែកក៏បានធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់បានភ្លាមៗ និងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន៣កញ្ចាប់ទៀត ដែលនៅក្នុងខ្លួនជនសង្ស័យផងដែល។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នាំយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី

image2

image4


ចែករំលែក៖