ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងម្តាយក្មេងស្រី ដែលជាជនរងគ្រោះដោយចោទថាបៀតបៀនកេរ្តិ៍ខ្មាស់ អស់រយពេល១ខែទៅហើយ ទើបបែកធ្លាយរឿង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះជួលភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ជនជាប់ចោទក្នុងករណីបៀតបៀនកេរ្តិ៍ក្មេងស្រីឈ្មោះ ពៅ ខន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ កាត់ដេរ ស្នាក់នៅបន្ទប់ជួល ភូមិ សង្កាត់កើតហេតុ និងមានស្រុកកំណើត ភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបាននគរបសលចាប់ឃាត់ខ្លួន ផ្អែកទៅតាមបណ្តឹង អាណាព្យាបាលក្មេងស្រីរងគ្រោះ ។ ចំណែកក្មេងដ្រីរងគ្រោះ មានឈ្មោះ ស ស ណ វ អាយុទើប៥ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ប៉ិន សន អាយុ៤៨ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ កង សារិទ្ធ អាយុ៥៤ឆ្នាំ មុខរបរ កសិករ ស្នាក់នៅ ភូមិ សង្កាត់ កើតហេតុ មានស្រុកកំណើត ឃុំ បានាវ ស្រុកឈូក ខេត្ត កំពត ។
តាមសម្តីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា បុរសឈ្មោះ ពៅ ខន បានយកដៃលូក ខ្វេះ ប្រដាប់ភេទ កាលពីអំឡុខែ កក្កដា ខណៈដែលឪពុកម្តាយ នាងមិននៅផ្ទះ ហើយហាមនាងឲ្យឥ្យនិយាយប្រប់គេ លុះរហីតមកដល់ព្រឹក ថ្ងៃទី១៩ ខែសីហា នេះបន្ទាប់ពីមានអាការៈឈឺ ពេក ទ្រាំលែងបាន ក៏ប្រាប់ ម្តាយមីងតែម្តង ។ តាមសាច់ញាតិក្មេងស្រី បានឲ្យដឹងថា រាល់ទង្វើរ របស់ជនសង្ស័យ ឪពុកម្តាយ សាច់ញាតិមិនបានដឹងឡើយ ទើបតែ នៅព្រឹក ថ្ងៃទី១៩ ខែសីហា នេះបន្ទាប់ពីក្មេងស្រីរងគ្រោះ ពេលជុះនោមមក ទឹកនោមពណ៌ឡើងក្រហម និងមានធំក្លិន ស្អុយ ប្រដសប់ភេទ សាកសួរនាំ ទើបបែកធ្លសយរឿង កូនស្រី និយាយប្រសប់សពកវរឿង នូវទង្វើររបស់ បុរសឈ្មោះ ពៅ ខន បានយកម្រសមដៃ លូកចូលប្រដាប់ភេទ ទើបភ្ញាក់ផ្អើល រត់ទៅប្តឹង នគរបាលប៉ុស្តិ៍ ភ្លើងឆេះរទេះ ចាប់ឃាត់ខ្លួនតែម្តង ទៅតាមបណ្តឹង អាណាព្យាបាលក្មេងរងគ្រោះ ។
ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន សាកសួរនៅ ប៉ុស្តិ៍ភ្លើងឆេះរទេះ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ពោធិ៍សែនជ័យ សាកសួរបន្តទៅតាមនីតិវិធី ៕ សុខាសែនជ័យ