ភ្នំពេញ: នគរបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីកម្លាំងពករហ្មទណ្ឌកម្រឹតស្រាលស្នងការរាជធានីភ្នំពេញ ព្រមទាំងចូលរួមពីអាជ្ញាធរមូលដ្ឋានផង បានចុះប្រតិបត្តិការ រដ្ឋបាល ដើម្បី ពង្រឹង លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ នៅចំណុចផ្ទះឡ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដើម្បីរក្សាបាននូសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងបង្កា ទប់ស្កាត់ បង្ក្រសបរាល់បទល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន ខណៈកន្លងមក នៅមានចំណុចទីតាំងមួយចំនួន បង្កនូវភាពអសន្តិសុខ រំខាននូសេចក្តីសុខរបស់ពលរដ្ឋ ។
បើតាមមន្រ្តីនគរបាល បានឱ្យដឹងថា ក្នងកិច្ចប្រតិបត្តិការ ចុះរដ្ឋបាលនាពេលនេះ ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ត្រី ប្រាក់ សុជាតិ អធិការរងខណ្ឌពោធិ៍សែនជ័យ ទទួលផ្នែកសន្តិសុខ ក្រោមបញ្ជារបស់លោក យឹម សារ៉ាន់ អធិការខណ្ឌ ទើបកម្លាំងចះុ ធ្វើរដ្ឋបាល នៅចំណុចផ្ទះជួល ខាងលើ ភាគច្រើន ជាកម្មកររោងចក្រ ជួលស្នាក់នៅ ហើយដើម្បីរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ដល់ការរស់នៅរបស់បងប្អូន ក៏ដូចជា សុវត្តិភាព ក្នុងមូលដ្ឋាន ហើយពង្រឹង ភូមិឃុំមានសុវត្តិភាព គ្មានអំពើ បទល្មើសណាមួយ កើតឡើង និងទប់ស្កាត់ រាល់បញ្ហាផ្សេងៗ ប្រឈបទៅនឹងច្បាប់រដ្ឋ ច្បាប់សង្គម ៕ សុខាសែនជ័យ