ភ្នំពេញ៖ កម្លាំងសណ្តាប់ធ្នាប់ប្រចាំផ្សារ បានសហការជាមួយកម្លាំងសណ្តាប់ធ្នាប់រាជធានី និង កម្លាំងសមត្ថកិច្ចប្រចាំការនៅផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវជុំវិញ និង តាមច្រកចេញចូល ។
ការចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើងនារសៀល ថ្ងៃទី19 ខែសីហា ឆ្នាំ2016 គណៈកម្មការ បុគ្គលិក សន្តិសុខផ្សារអូរឬស្សី ចំនួន20នាក់ បានចូលរួមជាមួយសាលាខណ្ឌ7មករា ផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ អាជីវករ អ្នកធ្វើដំណើរតាមដងផ្លូវ និង បានធ្វើពលកម្មបោសសម្អាតតាមដងផ្លូវ សួនច្បារ ក្នុងមូលដ្ឋានខណ្ឌ7មករា ៕ ស សម