ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនប្រមាណ១គីឡូក្រាមត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ក្រាប

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋកងរាជអាវុត្ថខេត្ត បានបើកយុទ្ធនាការបង្ក្រាប ករណីគ្រឿងញៀននៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែសីហា ត្រង់ចំណុចលើផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយចាប់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន១គីឡូក្រាម ។

លោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋកងរាជអាវុត្ថខេត្ត បានអោយដឹងថា : ជនសង្ស័យគឺជាមុខសញ្ញាដែលអាវុធហត្ថតាមប្រម៉ាញ់ ហើយមុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ អាវុធហត្ថបានដាក់កម្លាំងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ព្រម ទាំងស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ និងដោយប្រើវិធានញុះញងឲ្យមានការលក់ និងមានការទិញ ព្រមទាំងមានការសម្របសម្រួលពីសំណាក់ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបសមត្ថកិច្ច អាចកំណត់មុខសញ្ញាបាន រួចឃាត់ខ្លួន ពេលដែលជនសង្ស័យ ធ្វើសកម្មភាពតែម្តង ។

ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបាននោះមានឈ្មោះលី សេត អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយទាហាន វរះលេខ៣៩៤ កងពលលេខ៩ ខេត្តព្រះវិហារ មានទីលំនៅភូមិសែនរុងរឿង ឃុំមរកត ស្រុកជាំក្សាន ខេត្តព្រះវិហារ ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យខាងលើ អាវុធហត្ថដកហូតបានវត្ថុ តាងរួមមានគ្រឿងញៀនមួយកញ្ចប់ធំ ដែលមានទម្ងន់ប្រមាណជា១គីឡូក្រាម និងម៉ូតូ ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាខលេខ ព្រះវិហារ 1B-1515 ផលិតឆ្នាំ២០១២ មួយគ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថ នាំយកមក ទីបញ្ជាការដ្ឋានកងរាជអាវុហត្ថ ខេត្តដើម្បីសួរនាំបន្ថែម ព្រមទាំង កសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅការតុលាការដាក់ ទោសទៅតាមនិតិវិធីច្បាប់ ៕ សុផាត

5

4

3

1

6


ចែករំលែក៖