ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានសម្រេច​ តែរត់មិនរួច​ ត្រូវកម្លាំងអាវុធហត្ថខណ្ឌចំការមនចាប់ដាក់ខ្មោះទាំង២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់​ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានី ត្រូវបានកំលាំងអាវុធហត្ថខណ្ឌចំការមន ក្របួចបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីជនជាតិបារាំងម្នាក់បានសម្រេច។ក្នុងហេតុការណ៍នេះដែរ​ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១៩ សីហា ២០១៦ នៅចំណុចមុខភោជណីដ្ឋានអូណាម តាមបណ្តោយផ្លូវ ៤២២ កែង ផ្លូវ៧៣ ស្ថិតក្នងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពពីអាវុធហត្ថបានបង្ហើបប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ កំលាំងអាវុធហត្ថខណ្ឌកំពុងជិះម៉ូតូល្បាតនៅតាមបណ្តោយផ្លូវ ៤២២ លុៈមកដល់ចំណុចកើតហេតុ ក៏មានប្រជាពលរដ្ធបានស្រែកតៗគ្នាថាមានករណីឆក់កាបូបជនបរទេស ភ្លាមនោះកំលាំងក៏ធ្វើការប្រដេញ និងបោះដៃតាមវិទ្យុទាក់ទង អោយកំលាំងបន្ថែមជួយដេញស្ទាក់ រហូតដល់ផ្លូវ ៤២២ កែង ផ្លូវ ៧៣ ទើបឃាត់បានជនសង្ស័យទាំង២នាក់ និងដកហូតបានកាបូបរបស់ជនរងគ្រោះបានមកវិញ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ​ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ វី រ៉ា អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាព ទី២មានឈ្មោះ ស្រីវណ្ណា ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ជាអ្នកបើកម៉ូតូ អ្នកទាំង២នាក់ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកឯម៉ូតូដែលធ្វើសកម្មភាពឆក់​ ម៉ាកហង់ដាឌ្រីម​ ស៊េរី ២០១៣​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1AG.0797 ។

ក្រោយពេលឃាត់ខ្លួនបានហើយ ជនសង្ស័យទាំង២នាក់នោះ​ ត្រូវបានកម្លាំងអាវុធហត្ថនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរកសាងសុំណុំរឿងចាក់ការតាមនិតិវិធី ដោយឡែកជនរងគ្រោះអាវុធហត្ថបាននាំមកលាងរបួសនៅអាវុធហត្ថខណ្ឌក្រោយពីការដួលម៉ូតូ និងនាំមកដាក់ពាក្យបណ្តឹងផងដែរ រួចអាវុធហត្ថបានប្រគល់កាបូបអោយទៅជនរងគ្រោះវិញ មិនមានបាត់បង់អ្វីឡើយ ៕ ជីម​ ភារ៉ា​ ដង្កោ

IMG_0527

IMG_0508

IMG_0555

IMG_0519


ចែករំលែក៖