រាជធានីភ្នំពេញ ថ្ងៃទី ២០សីហា ២០១៦ ៖ ណាហ្គាវើលបេះដូងសប្បុរស បានសហការជាមួយក្លឹបបាល់ទាត់ណាហ្គាខប ដែលជាក្លឹបបាល់ទាត់ដ៏ល្បីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហការនេះមានគោលបំណងផ្តល់ការបណ្តុះបណ្តាបាល់ទាត់ដល់កុមារនៅសាលាបឋមសិក្សាក្រាំងពង្រក្នុងសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញនៅថ្ងៃទី ៦ សីហា ២០១៦ តាមរយៈកម្មវិធីបណ្តុះបណ្តាលបាល់ទាត់របស់ខ្លួន។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល មានប្រសាសន៍ថា “តាំងពីខែមីនា ឆ្នាំ ២០១៤ មក ណាហ្គាវើលបេះដូងសប្បុរស បានឧបត្ថម្ភអាវយឺតជាង ៤០០ អាវ បាល់ទាត់ និងបាល់ទះជាង ១.២០០ ដល់សាលាបឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងអង្គការជាច្រើនសម្រាប់សកម្មភាពកីឡារបស់ពួកគេ។ កម្មវិធីបណ្តុះបណ្តាលបាល់ទាត់របស់យើង បានផ្តល់ផលប្រយោជន៍ដល់កុមារកម្ពុជាប្រមាណ ២.០០០ នាក់នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ យើងសង្ឃឹមថា កីឡាករបាល់ទាត់វ័យក្មេង និងប្រកបដោយទេពកោសល្យរបស់យើង នឹងលេងក្នុងក្រុមជម្រើសជាតិកម្ពុជានាពេលអនាគតក្នុងការប្រកួតអន្តរជាតិ ជាពិសេសការប្រកួតបាល់ទាត់ពិភពលោក”។
លោក ឆាយ សង្ហាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ណាហ្គាវើលមានប្រសាសន៍ថា “យើងសប្បាយរីករាយក្នុងការបណ្តុះបណ្តាល និងចែករំលែកដល់កុមារនូវជំនាញបាល់ទាត់។ តាមការសង្កេតរបស់ខ្ញុំ កុមារទាំងអស់បានទទួល និងយល់អំពីអ្វីដែលយើងបានបង្រៀនពួកគេ។ បន្ទាប់អនុវត្តក្រោយពីបានរៀនទ្រឹស្តីដែលខ្ញុំបានបង្រៀន ពួកគេលេងបានល្អជាងមុន។ ខ្ញុំសង្ឃឹមថា កីឡាករវ័យក្មេងទាំងអស់ នឹងព្យាយាមអនុវត្តបន្ថែមទៀតដើម្បីពង្រឹងជំនាញដែលបានរៀនពីការបណ្តុះបណ្តាលនេះ។ ខ្ញុំសង្ឃឹមថា ពួកគេនឹងចែករំលែកនូវជំនាញបាល់ទាត់ជាមួយកុមារផ្សេងទៀតនាពេលអនាគត”។
ខាន គឹមហេង សិស្សថ្នាក់ទី៤ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលនេះ បាននិយាយថា “នេះគឺជាលើកទី៣ ដែលខ្ញុំចូលរួមការបណ្តុះបណ្តាលបាល់ទាត់ដែលបានរៀបចំដោយណាហ្គាវើលបេះដូងសប្បុរស។ ខ្ញុំរៀនបានច្រើនពីការបណ្តុះបណ្តាលបាល់ទាត់នេះជារៀងរាល់លើកពេលដែលខ្ញុំបានចូលរួម។ លើសពីនេះទៅទៀត ខ្ញុំមានឱកាសអនុវត្តនូវជំនាញដែលខ្ញុំបានរៀនជាមួយកីឡាករបាល់ទាត់អាជីពជាច្រើនរូបទៀតផង។ ខ្ញុំជឿថា ខ្ញុំលេងបានល្អជាងមុនច្រើនមែនទែន តាំងពីខ្ញុំបានចាប់ផ្តើមចូលរួមក្នុងការបណ្តុះបណ្តាលនេះ។ ឥឡូវខ្ញុំអាចគ្រប់គ្រងបាល់បានយ៉ាងល្អ ហើយនឹងអាចស៊ុតបាល់បញ្ចូលទីបានច្រើនគ្រាប់រាល់ការប្រកួត។ ខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរសនូវសណ្តានចិត្តនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ហើយខ្ញុំស្នើសុំពួកគាត់ឲ្យជួយផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀតដល់ពួកយើងនាពេលអនាគត”។
លោក អ៊ុំ ថុង គ្រូបណ្តុះបណ្តាលបាល់ទាត់នៅសាលាបឋមសិក្សាក្រាំពង្រ មានប្រសាសន៍ថា “យើងសប្បាយរីករាយណាស់ដែលឃើញណាហ្គាវើលបេះដូងសប្បុរសម្តងទៀត។ និយាយដោយស្មោះត្រង់ទៅ មិនធ្លាប់មាននរណាបានមកបង្រៀន និងបណ្តុះបណ្តាលជំនាញលេងបាល់ទាត់ដល់កុមាររបស់យើងទេពីមុនមក។ ណាហ្គាវើលបេះដូងសប្បុរស បាននាំយកនូវសេចក្តីសង្ឃឹមសម្រាប់កុមាររបស់យើង។ យើងសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរសចំពោះកិច្ចខិតខំប្រឹងប្រែងសប្បុរសរបស់ពួកគេ ហើយពួកគេថែមទាំងបានផ្តល់សម្ភារៈកីឡាជាច្រើនដល់កុមាររបស់យើងទៀតផង”៕
អំពីណាហ្គាវើល®
ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ល្អផ្តាច់គេ!
ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍គឺណាហ្គាវើលដែលជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿង។
ណាហ្គាវើលបានទាក់ទាញនូវទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសម្បាយជាដើម។ ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែអភិវឌ្ឍយ៉ាងលឿនហើយណាហ្គាវើលភ្នំពេញមានម្ចាស់ជាក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុចជាង៧០០ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៤ សេវាកំសាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
សម្រាប់ភាសាអង់គ្លេស
Ms. Samphy Lenain
មុខដំណែង ៖ Senior Executive, Marketing Communications Department
ទូរស័ព្ទ ៖ (+៨៥៥)១៥ ៨៨ ២២ ៣៧
អ៊ីម៉ែល ៖ samphylenain@nagaworld.com
សម្រាប់ភាសាខ្មែរ
កញ្ញា ភោគ សូលីនដា
មុខដំណែង ៖Brand Executive, Marketing Communications Department
ទូរស័ព្ទ ៖ (+៨៥៥) ១៥ ៨៨ ៩៩ ០៦
អ៊ីម៉ែល ៖ phouksolinda@nagaworld.com
ស ដារ៉ា