ខេត្តកំពង់ស្ពឺ៖ ដើម្បីជួយការងារសប្បុរសធម៌ក្នុងសង្គម ក៏ដូចជាទឹកចិត្តសប្បុរសតែងតែមានជាប្រចាំរបស់លោកស្រីហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន ដែលតែងតែជួយឧបត្ថម្ភ កសាងផ្ទះជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនោះ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោកស្រី ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមការងារប្រគល់ផ្ទះទេវតាចំនួន៥ខ្នងទៀតជូនដល់ទុរគតជន ជនចាស់ជរា គ្មានទីពឹងក្នុងទឹកដីខេត្តកំពង់ស្ពឺ ។
ការអញ្ជើញចុះទៅដល់មូលដ្ឋានជាមួយនឹងប្រជាពលរដ្ឋចាស់ជរា លោកស្រី តែងតែបង្ហាញពីកាយវិការរាក់ទាក់ ស្និទ្ធស្នាលជាមួយនឹងប្រជាពលរដ្ឋ និងមានមតិផ្តាំផ្ញើដល់ចាស់ជរា ត្រូវតែយកចិត្តទុកដាក់ ការពារចំពោះសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ ។ បើទោះជា ការប្រគល់ជូនផ្ទះទាំងនេះមិនបានបំពេញតម្រូវការឲ្យគ្រប់ជ្រុងជ្រោយក៏ដោយ ប៉ុន្តែជាមធ្យោបាយមួយ ចូលរួមចំណែកការខ្វះខាតរបស់បងប្អូនបានមួយកម្រិត សម្រាប់ការស្នាក់នៅដ៏សមរម្យ ៕ សុខ ខេមរា