ព័ត៌មានទាន់ហេតុការណ៍៖

ដកបុគ្គលិកដោយគ្មានមូលហេតុផ្ទុះបាតុកម្មតវ៉ានៅមុខរោងចក្រផលិតស្រាបៀរអង្គរទាំងព្រឹក

ចែករំលែក៖

ខេត្តព្រះសីហនុៈ បុគ្គលិកបម្រើការងារក្នុងរោងចក្រស្រាបៀរអង្គរប្រមាណជិត១០០នាក់បានបង្ខំចិត្តនាំគ្នាមកតវ៉ាជាមួយនឹងការលើកបដាព្រោងព្រាត ប្រឆាំងទៅនឹងក្រុមហ៊ុននេះដកបុគ្គលិកដោយគ្មានមូលហេតុ និងអំពើអយុត្តិធម៌ មិនគោរពច្បាប់ការងារក្នុងប្រទេស ដែលគ្រប់គ្រងដោយច្បាប់ ។ ការតវ៉ានេះបានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅមុខរោងចក្រផលិតស្រាបៀរអង្គរ ស្ថិតនៅក្នុងតំបន់ឃ្លាំងលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

គេបានរាយការណ៍មកថា ការផ្ទុះតវ៉ានេះ ព្រោះតែភាគីខាងរោងចក្រផលិតស្រាបៀរអង្គរបានបញ្ឈប់បុគ្គលិកមានតួនាទីជាប្រធានគ្រប់គ្រងឃ្លាំងឈ្មោះ លឹម រ័ត្ន ដោយគ្មានមូលហេតុ ឬជាកំហឹង ទើបពួកគាត់ទាមទារឲ្យក្រុមហ៊ុនត្រូវតែអនុញ្ញាតឲ្យឈ្មោះ លឹម រ័ត្ន នេះមកបំពេញការងារដូចដើមវិញ ខណៈគាត់គ្មានកំហុស បុគ្គលិកគាំទ្រគាត់ ម្យ៉ាងទៀតបើខាងក្រុមហ៊ុនស្រាបៀរអង្គរចេះតែដកបុគ្គលិកតាមអំពើចិត្ត ថ្ងៃនេះដកប្រធានគ្រប់គ្រងឃ្លាំង ថ្ងៃក្រោយនឹងដកពួកគាត់បន្តបន្ទាប់ ដែលមិនអាចទទួលយកបាន ។

បើទោះជាមានការលើកឡើងបែបនេះក៏ដោយ នគរវត្តមិនអាចទាក់ទងបានទេពីតំណាងក្រុមហ៊ុននាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ ដោយគ្មានលេខទូរស័ព្ទ ហើយក៏ពុំដឹងថា តំណាងខាងរោងចក្រផលិតស្រាបៀរអង្គរទទួលយកចំពោះការទាមទារនេះដែរ ឬមួយយ៉ាងណានៅឡើយទេ ៕ សុខ ខេមរា

f

a

s


ចែករំលែក៖