ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែនជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ១៥គ្រួសាររស់នៅធ្វើការងារដល់ប្រទេសទីម័រឡេស្តេ

ចែករំលែក៖

ប្រទេសទីម័រឡេស្ទេៈ កាលពីព្រឹកមិញនេះ(ថ្ងៃទី២០ ខែសីហា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ១៥ គ្រួសារដែលបានមកធ្វើការងារជាឯកជន អង្គការក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិកអង្គការអន្តរជាតិជាដើម។ ពីមុនមកគឺយើងមិននឹកស្មានថាមានខ្មែរមករស់នៅធ្វើការងារដល់ប្រទេសទីម័រឡេស្តេឡើយ។ នេះសរបញ្ជាក់អោយឃើញថា ធនធានកម្ពុជាបានមកបំពេញការងារនៅប្រទេសជាច្រើន រួមទាំងនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ (UN) ជាដើម ។

ទោះបី សម្តេចតេជោ មមារញឹករវល់នឹងកម្មវិធីជំនួបប្រជុំជាមួយប្រមុខដឹកនាំនៃប្រទេសទីម័រឡេស្តយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ តែងតែផ្តល់ពេលវេលាអោយបងប្អូនយើងបានជួបជុំចែករំលែកសុខទុក្ខ និងនិងជម្រាបពីស្ថានភាពរស់នៅរបស់បងប្អូនដែរ។ សម្តេចតេជោ បានផ្តាំផ្ញើអោយបងប្អូនយើងគោរពច្បាប់ប្រទេសគេ និងសហការអោយបានល្អជាមួយរដ្ឋអំណាចនៃប្រទេសទីម័រឡេស្ត ព្រោះប្រទេសយើងកំពុងជួយជ្រោមជ្រែងប្រទេសនេះអោយឆាប់បានចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

សម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់បងប្អូនខ្មែរដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ទោះបីបងប្អូនរស់នៅប្រទេសណាក៏ដោយ។

ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនផងដែរជូនដល់បងប្អូនយើងដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងប្រកបការងារនៅក្នុងប្រទេសទីម័រឡេស្តនេះ៕

1

5

3

4

2


ចែករំលែក៖