ព័ត៌មានទាន់ហេតុការណ៍៖

បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែនបុករះម៉ូតូកង់បីលក់កាហ្វេជាច្រើនគ្រឿង

ចែករំលែក៖

ភ្នំពេញ: បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែន ពណ៌ស ស្លាកលេខ ភ្នំពេញ 2W-6657 ក្នុងល្បឿនយ៉ាងលឿន បានបើកទៅបុករះម៉ូតូ កង់បីលក់កាហ្វេជាច្រើនគ្រឿងបណ្តាលឲ្យខូចខាតយ៉ាងដំណំ។ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។ ស្ថិតនៅតាមផ្លូវ៤៨៨ នៅជិតរវង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលគេឃើញបុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្ត Camry បាឡែន ពណ៌ស ស្លាកលេខភ្នំពេញ 2W-6657 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាលើស្រាប់តែរថយន្ត បានបើកទៅបុករះម៉ូតូ កង់បីលក់កាហ្វេជាច្រើនគ្រឿងពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុបានស្ទូចយករថយន្តបង្កទៅ​រក្សាទុកនៅការិយាល័​យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ស រស្មី

image5

image4

image3

image2

image1

image6


ចែករំលែក៖