ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ទឹកជំនន់នៅអេស្ប៉ាញបណ្តាលឲ្យមនុស្សស្លាប់រាប់រយនាក់ = គ្មានអាណាថារដ្ឋាភិបាលអេស្ប៉ាញអសមត្ថភាពទេ? តែបើនៅកម្ពុជាមើល?

២- ថាមានតែផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាដែលមិនពេញចិត្តនឹងគណបក្សប្រជាជនកម្ពុជា = ស្គាល់គណបក្សប្រជាជនកម្ពុជាស្តើងពេកហើយ?

៣- សាមគ្គី ឯកភាពផ្ទៃក្នុង = គឺជាកត្តាកំណត់អាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា?

៤- តែឧបាយកលពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = នៅតែជាគ្រោះថ្នាក់ដល់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា?

៥- អំពើពុករលួយនៅកន្លែងណាក៏គេស្អប់ដែរ = មានតែកម្លាំងសរុបទាំងផ្ទៃក្នុងនិងបរទេសទេទើបអាចកម្ចាត់អំពើពុករលួយបាន?

៦- ការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក = ចេះមានការជេរប្រមាថគ្នាដែរតើ?

៧- ដើម្បីអំណាចអ្នកប្រជាធិបតេយ្យលែងជាប្រជាធិបតេយ្យហើយ = គេគិតយ៉ាងម៉េចឲ្យតែបានឈ្នះដៃ?

៨- អង្គសហប្រជាជាតិ អំពាវនាវឲ្យភាគក្នុងជម្លោះនិងសង្គ្រាមគោរច្បាប់មនុស្សធម៌ = បើពួកគេមិនគោរព តើធ្វើអីពួកគេបាន?

៩- ហុក សុវណ្ណ ចង់ឲ្យអ្នកឈ្នះនិងកំពុងកាន់អំណាចនិយាយជាមួយអ្នកទោសនិងរត់ចោលស្រុក = អត់ផ្លូវទេលោកតា ?

១០- បើលោកតានៅតែកាន់ជើងក្រុមឧទ្ទាមក្រៅច្បាប់ = កម្ពុជានៅតែមិនបានសុខ? ៕

ដោយ ៖ សិលា


ចែករំលែក៖