អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ជាក់ថា៖ «តំបន់នីមួយៗមានស្ថានភាពខុសគ្នាៗ អនុវត្តគោលនយោបាយចាំបាច់ត្រូវផ្តោតលើសភាពជាក់ស្តែង ចាត់វិធានការតាមកាលៈទេសៈ កូនសោមួយបើកសោមួយ ជ្រើសរើសអាជីវកម្មដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារគឺជាគន្លឹះសំខាន់»។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ប្រទេសចិនមានទឹកដីធំ ប្រជាជនច្រើន តំបន់នីមួយៗមានស្ថានភាពខុសប្លែកពីគ្នា។ បើចង់ជំរុញឱ្យតំបន់ណាមួយអភិវឌ្ឍដល់កម្រិតថ្មី មិនអាចចម្លងតាមបទពិសោធនៅតំបន់ដទៃដោយងាយៗនោះទេ ចាំបាច់ត្រូវឈរលើមូលដ្ឋានជាក់លាក់នៃតំបន់នោះសិន ទើបអាចដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធិភាព ទទួលបាននូវលទ្ធផលជាទីគាប់ប្រសើរ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ តំបន់នីមួយៗរបស់ប្រទេសចិនស្វែងរករបៀបអភិវឌ្ឍឧស្សាហកម្មសមស្របទៅតាមលក្ខណៈពិសេសរបស់ខ្លួន កសិផលពិសេសកាន់តែល្បីល្បាញ ដែលក៏បានជំរុញដល់ការកសាងប្រព័ន្ធឧស្សាហកម្មកសិកម្មទំនើបផងដែរ។ ឧទាហរណ៍ ក្រុងYanan ខេត្ត Shannxi ប្រទេសចិនបានបង្កើតម៉ាកផ្លែប៉ោមឱ្យល្បី ផ្លែប៉ោមបានក្លាយជាផ្លែបង្កើនប្រាក់ចំណូលនិងសុភមង្គល។ នៅស្រុកAnhua ខេត្ត Hunan ប្រទេសចិន តែខ្មៅបានក្លាយជាឧស្សាហកម្មសសរស្ដម្ភ ការដាំដុះតែ ការធ្វើទេសចរ កីឡា វប្បធម៌ ការងារច្រើនវិស័យត្រូវបានអភិវឌ្ឍរួមបញ្ចូលគ្នា។ នៅភូមិ Fanzhangzi ខេត្ត Liaoning បានក្លាយជាមូលដ្ឋានផលិតម្ទេសប្លោកទ្រង់ទ្រាយធំជាងគេនៅភាគឦសានប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ផ្តោតលើសភាពជាក់ស្តែង ចាត់វិធានការតាមកាលៈទេសៈ ប្រែក្លាយគុណសម្បត្តិធនធានទៅជាគុណសម្បត្តិនៃការអភិវឌ្ឍន៍ ប្រទេសចិនលើកទឹកចិត្តឱ្យមូលដ្ឋានស្វែងរកឧស្សាហកម្មពិសេសរបស់ខ្លួន គាំទ្រភូមិមួយផលិតផលមួយ ស្រុក/ក្រុងមួយឧស្សាហកម្មមួយ គ្រប់តំបន់ពោរពេញដោយភាពរស់រវើកនិងកម្លាំងចលករ។
*រដូវរងា ក្រុងLasa ភូមិភាគ Xizang ប្រទេសចិន អ្នកជិះសេះសម្តែងការបាញ់ព្រួញតាមទីលានប្រណាំងសេះ
*ភូមិ Sigulong ភូមិភាគ Xizang ប្រទេសចិន អ្នកភូមិសម្តែងរបាំប្រពៃណីជនជាតិ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ
*នៅប្រទេសចិនក្នុងចំណោមផ្លែប៉ោម៩ផ្លែគឺមាន១ផ្លែមកពីក្រុងYanan ខេត្ត Shannxi
*នៅបុណ្យDuanwu ដែលជាបុណ្យប្រពៃណីចិន ប្រជាជនចិនគ្រប់កន្លែងបានរៀបចំការប្រណាំងទូកនាគដោយឡែកពីគ្នា
* បឹងChaganhu ជាបឹងធម្មជាតិធំបំផុតក្នុងខេត្តJilin ភាគឦសានប្រទេសចិន នៅរដូវរងា លើផ្ទៃទឹកកក អ្នកទេសចរចូលរួមទស្សនាសកម្មភាពនេសាទត្រីរដូវរងា ដែលជាសកម្មភាពវប្បធម៌អរូបិយថ្នាក់ជាតិចិន
*នៅក្រុងWuzhou ភូមភាគជនជាតិជ្វាំង Guangxi កសិករលីងស្លឹកតែស្រស់ដែលទើបបេះពីចម្ការ
*នៅភូមិឃុំរបស់ខេត្ត Anhui ទេសចរនិងវប្បធម៌អភិវឌ្ឍរួមគ្នា
*ក្រុងHarbin នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡារដូវរងាអាស៊ីឆ្នាំ២០២៥
*ស្ត្រីជនជាតិDongនៃខេត្តGuizhou ចូលរួមអបអរទិវាជនជាតិរបស់ខ្លួន
*នៅក្រុងJinhua ខេត្តZhejiang អ្នកទេសចរដើរលេងកម្សានក្នុងចម្ការផ្កា Rapeseed ៕
ដោយ ៖ សិលា