ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- បើថាជនទុច្ចរិតយកឈ្មោះសម្តេចទៅប្រើហើយ = មូលហេតុអីនៅតែនិយាយមួលបង្កាច់សម្តេចទៀត?

២- ប្រជាជនកម្ពុជាទូទាំងប្រទេសគាំទ្រសម្តេច = ដោយសារសម្តេចធ្វើអំពើល្អ?

៣- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មានសង្ឃឹមថាកម្ពុជានឹងមានការផ្លាស់ប្តូរ = គឺមានសង្ឃឹមនៅក្នុងអារម្មណ៍?

៤- ចូរកុំយកការកាត់ទោសក្រុមជើងកាងទាំង៤នាក់មកកាត់ទោសថាជាការកាត់ទោស = ថាជាការកាត់ទោសមេដឹកនាំចិនជំនាន់នោះ មកប្រៀបធៀបនៅកម្ពុជា?

៥- ក្បាលនរណា សក់អ្នកនោះ = មានជនខិលខូចមួយចំនួនតូចនៅជុំវិញមេដឹកនាំកម្ពុជាមែន តែបុគ្គលណាធ្វើខុសច្បាប់គឺបុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង។

៦- គ្រាន់តែឭការចោទប្រកាន់តាមប្រព័ន្ធផ្សព្វផ្សាយ = មិនអាចយកជាការបានទេ?

៧- បើមានបញ្ហាអី សាម៉ីជនពាក់ព័ន្ធត្រូវហ៊ានចេញមុខដោះស្រាយតាមផ្លូវតុលាការ = ទើបអាចរកយុត្តិធម៌ឲ្យគូភាគីឃើញ?

៨- មហិច្ឆតារបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់គឺធំធេងណាស់ = តែមិនអាចសម្រេចបានតាមមហិច្ឆតានេះទេ។

៩- មិនអាចសម្រេចតាមហិច្ឆតាបាន = ដោយសារទណ្ឌិតគ្មានកម្លាំងនយោបាយ នៅក្រៅប្រទេស គ្មានការគាំទ្រពីខាងក្រៅ?

១០- មហិច្ឆតាដ៏ធំធេងរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មានតែក្នុងអារម្មណ៍ = ជាជោគជ័យនៅក្នុងការគិត គឺជាជោគជ័យនៅក្នុងខ្យល់និងផ្សែង? ៕

ដោយ ៖ សិលា


ចែករំលែក៖