ព័ត៌មានទាន់ហេតុការណ៍៖

សប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤បានបើកធ្វើនៅភូមិភាគស្វយ័ត Guangxi

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៨ខែវិចិ្ឆកា សប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសាលារដ្ឋបាលប្រជាជននៃភូមិភាគស្វយ័តជនជាតិជួង Guangxi បានបើកធ្វើនៅក្រុង Guilin ភូមិភាគស្វយ័ត Guangxi ។ លោក Fan Yun និពន្ធនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការនៃក្រសួងព័ត៌មានកម្ពុជាជាដើមបានអញ្ជើញចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថា ។

គេហទំព័រ «CCFR China state-controlled media » លោក Fan Yun បានថ្លែងថា ឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-អាស៊ាន ឆ្លងតាមការរៀបចំសប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាននៃអាស៊ានបានរឹតបន្តឹងចំណងសហប្រតិបត្តិការ និងរួមគ្នាស្វែងរកការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយបង្កើនការតភ្ជាប់គ្នា ពិពណ៌នាពីរឿងរ៉ាវមិត្តភាពចិន-អាស៊ានឱ្យបានល្អ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ បង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរនិងកិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មានកាន់តែច្រើន ដើម្បីជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ។

គេហទំព័រ «CCFR China state-controlled media » លោក កឹម គុណវឌ្ឍន៍ បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មាននៃប្រទេសទាំងពីរកម្ពុជានិងចិនមានការផ្លាស់ប្តូរយ៉ាងញឹកញាប់ ដែលទទួលបានសមិទ្ធផលដ៏លេចធ្លោ ។ ទំនាក់ទំនងរវាងអាស៊ាននិងចិនបានឈានចូលដំណាក់កាលថ្មីដែលអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ។ ឆ្លងតាមសកម្មភាពលើកនេះ អាចជំរុញកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានអាស៊ាននិងចិនឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ ដើម្បីដើរតួនាទីកាន់តែធំសម្រាប់ការអភិវឌ្ឍរវាងអាស៊ាននិងចិន ៕

ដោយ ៖ សិលា


ចែករំលែក៖