ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ អាជ្ញាធរមានសមត្ថកិច្ច​ ចុះអប់រំម្ចាស់រថយន្តដែលបានកែច្នៃរថយន្តសម្រាប់ដឹកកម្មករខុសលក្ខណៈបច្ចេកទេសឱ្យមកសភាពដើមវិញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អាជ្ញាធរមានសមត្ថកិច្ចបានចុះអប់រំ និងបានឱ្យម្ចាស់រថយន្តដែលបានកែច្នៃរថយន្តសម្រាប់ដឹកកម្មករខុសលក្ខណៈបច្ចេកទេសឱ្យមកសភាពដើមវិញ ព្រមទាំងត្រូវបំពេញតាមលក្ខណៈបច្ចេកទេសដែលច្បាប់កំណត់។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ ក្នុងនាមស្ថាប័នបច្ចេកទេស លោកបាទសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ដែលបានធ្វើកិច្ចការនេះយ៉ាងឆាប់រហ័ស ដើម្បីធានាភាពស្របច្បាប់ ជាពិសេសសុវត្ថិភាពកម្មករ-កម្មការិនីរោងចក្រ ដែលត្រូវធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនខាងលើ។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏សូមថ្លែងអំណរគុណដល់ម្ចាស់រថយន្ត ដែលបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយធ្វើកិច្ចសន្យា ផ្តិតមេដៃ កែសម្រួលរថយន្តរបស់ខ្លួន ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ឱ្យមកសភាពដើមវិញ៕

ដោយ​៖ តារា​


ចែករំលែក៖