ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្ស ៤នាក់ និងរបួសធ្ងន់ស្រាល ២៥នាក់នៅ​តាមដងផ្លូវ​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ម្សិលមិញ​នេះ​ បានកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ២៥នាក់​ ។ ដូច្នេះ​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៨លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ២៥នាក់ (ស្រី ១០នាក់), រងរបួសធ្ងន់ ៩នាក់ (ស្រី ៣នាក់) រងរបួសស្រាល ១៦នាក់ (ស្រី ៧នាក់) និងមិនពាក់មួកសុវត្ថិភាព ០នាក់ (យប់ ០នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៩នាក់, របួសស្រាល ១៤នាក់) មិនប្រកាន់ស្ដាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ភ្លើងសញ្ញា ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់),ងងុយ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់)៕

ដោយ​៖ តារា​


ចែករំលែក៖