បច្ចុប្បន្នប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងការផ្ទុះឡើងនូវជំងឺក្អកមាន់ ដោយចំនួនករណីនៅទូទាំងប្រទេសបានកើនឡើងលើសពី 40,000 ជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ។
គួរឱ្យព្រួយបារម្ភ ការផ្ទុះឡើងនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនខែ ចំពេលដែលអត្រាចាក់វ៉ាក់សាំងទាបគួរឱ្យព្រួយបារម្ភ។
ទីភ្នាក់ងារសុខភាពរដ្ឋ South Australia របស់ប្រទេសអូស្ត្រាលី បានជំរុញប្រជាជនឱ្យទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺក្អកមាន់ក្នុងបរិបទនៃការកើនឡើងយ៉ាងឆាប់រហ័សនៃករណីជំងឺនៅក្នុងរដ្ឋនេះ។ លោកស្រី Nicola Spurrier នាយកទីភ្នាក់ងារសុខភាពសាធារណៈនៃរដ្ឋ Southern Australia បាននិយាយថា ចាប់តាំងពីដើមឆ្នាំមក រដ្ឋនេះបានកត់ត្រាករណីជំងឺក្អកមាន់ចំនួន ៤៩២ ករណី កើនឡើង ១០ ដងធៀបនឹង ៤៨ ករណីក្នុងរយៈពេលដូចគ្នានេះ ក្នុងឆ្នាំ 2023។
យោងតាមទិន្នន័យចុងក្រោយ ក្នុងឆ្នាំ 2024 អូស្ត្រាលីមានករណីក្អកមាន់ចំនួន 40,000 ករណី នេះគឺជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2011 ។
លោកស្រី Spurrier បាននិយាយថា ចំនួនករណីបន្តកើនឡើងជារៀងរាល់សប្តាហ៍ ដូច្នេះប្រជាជនអូស្ត្រាលីខាងត្បូងទាំងអស់ត្រូវធានាថា ពួកគេត្រូវបានចាក់វ៉ាក់សាំងយ៉ាងពេញលេញប្រឆាំងនឹងជំងឺក្អកមាន់៕
ដោយ៖ ធីរីណា(រូបថត៖ ngaynay)