ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាក្លែមគ្រឿងញៀន ផ្ទុះហិង្សាវាយរបួស៥នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាលាដំបូងសម្រេចឃុំខ្លួនបុរសម្នាក់ បន្ទាប់ពីបុរសរូបនេះធ្លាប់ជាប់ពន្ធនាគារ៣លើករួចមកហើយ ខណៈចុងក្រោយនេះ បុរសត្រូវបានឃាត់ខ្លួន នាំគ្នាផឹកស៊ីស្រវឹងជោកជាំ រួមទាំងសេពគ្រឿងញៀនផង ហើយបានផ្ទុះហិង្សាក្នុងគ្រួសារ បានវាយឪពុកម្តាយ បង ប្អូន បណ្តាលឲ្យរងរបួស៥នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិពោធិ៍តាកុយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលលលកសបានឲ្យដឹងថា បុរសសង្ស័យ មានឈ្មោះ ប៊ូ ភារម្យ អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិ សង្កាត់ ក្រុង កើតហេតុ ។ លោកមេប៉ុស្តិ៍បន្តថា បុរសខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារ៣លើករួចមកហើយ ក្នុងករណីហិង្សា និងប្រើប្រាស់សារធាតុញៀន នាពេលកន្លងមក ហើយនៅថ្ងៃកើតហេតុខាងលើ បុរសសង្ស័យបានផឹកស៊ី និងប្រើប្រាស់សារធាតុញៀនជាមួយបក្ខពួក២-៣នាក់ទៀតនៅនឹងផ្ទះរបស់ខ្លួន ខណៈនោះក៏ផ្ទុះហិង្សាកើតឡើងដោយសារឪពុក ម្តាយ និងបងប្អូននិយាយស្តីបន្តិចបន្តួច បណ្តាលឲ្យម្តាយ និងឪពុក បងប្អូន ចំនួន៥នាក់ ។

តាមការបញ្ជាក់ពីនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ ខែសីហាថា ជនសង្ស័យខាងលើ បានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការនគរបាលដើម្បីបន្តតាមនីតិវិធី ។ ប្រភពបញ្ជាក់ថា ជនសង្ស័យរូបនេះ តាមពាក្យបណ្តឹងឪពុកម្តាយ បង ប្អូន ពុំមានការសម្របសម្រួលនោះទេ ដោយសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការទៅតាមនីតិវិធី ព្រោះពួកគាត់គ្មានលទ្ធភាពអប់រំណែនាំនោះទេ ៕ ប៉ឹម ពិន

pursat


ចែករំលែក៖