ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អំពាវនាវដល់ជនរងគ្រោះម្ចាស់ទូរស័ព្ទ ដែលបាត់ក្នុងហេតុការណ៍ចោរឆក់នៅចំណុចមុខហាង CHARLES & KEITH

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ​ សូមធ្វើការអំពាវនាវដល់ជនរងគ្រោះម្ចាស់ទូរស័ព្ទ ក្នុងហេតុការណ៍ចោរឆក់នៅចំណុចមុខហាង CHARLES & KEITH លេីមហាវិថីព្រះសីហនុ(274) សង្កាត់បឹងកេងកងទី១  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៤ មកទទួលយកទូរស័ព្ទវិញ។

នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ បានបញ្ជាក់ថា​ ទូរស័ព្ទរបស់ជនរងគ្រោះនេះ ត្រូវសមត្ថកិច្ចដកហូតបានក្រោយចាប់ខ្លួនក្រុមជនសង្ស័យ។ ទូរស័ព្ទនេះម៉ាក Samsung Galaxy Note9 ពណ៌ប្រផេះ។ 

ដូច្នេះ​ក្នុងករណីម្ចាស់ទូរស័ព្ទបានឃើញ សូមទំនាក់ទំនងផ្ទាល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ (គល់ស្ពានក្បាលថ្នល់) ឬលេខទូរស័ព្ទ +855 11 949 797 ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន៕

ដោយ​៖ តារា​


ចែករំលែក៖