ព័ត៌មានទាន់ហេតុការណ៍៖

លោកXiJinpingជួបពិភាក្សាការងារជាមួយលោកPrabowoប្រធានាធិបតីឥណ្ឌូណេស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖រសៀលថ្ងៃទី៩ខែវិច្ឆិកា លោកXiJinpingប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកPrabowoប្រធានាធិបតីឥណ្ឌូណេស៊ីដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។

      គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោកXiJinpingបានលើកឡើងថា ភាគីចិនរីករាយរួមសហការជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីអាណត្តិថ្មី បន្តវេនបុព្វហេតុជំនាន់មុននិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត ដើម្បីកសាងសហគមន៍រួមវាសនាដែលមានកម្លាំងឥទ្ធិពលក្នុងតំបន់និងទូទាំងពិភពលោក ក៏ដូចជាបន្តចារទំព័រថ្មីនៃការរួមគ្នាមានភាពរីកចម្រើន ការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការ និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរបស់ប្រទេសកំពុងអភិវឌ្ឍន៍ធំៗ។

      គេហទំព័រ «CCFR China state-controlled media » លោកXiJinpingបានគូសបញ្ជាក់ថា ភាគីទាំងពីរគួរធ្វើឱ្យមានសុក្រឹតភាពថែមមួយកម្រិតទៀតនូវការបង្កើតរចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៥ គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌មនុស្សជាតិ សមុទ្រនិងសន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការខាង”ច្រករបៀងសេដ្ឋកិច្ចចម្រុះក្នុងតំបន់”និង”ប្រទេសពីរសួនឧស្សាហកម្មពីរ” បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿន និងវដ្តសេដ្ឋកិច្ចជាដើម ធ្វើការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរួមគ្នាលើសមុទ្រ ធ្វើឱ្យស៊ីជម្រៅឥតឈប់ឈរនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយស៊ីសង្វាក់គ្នាឱ្យបានកាន់តែល្អ និងជំរុញការធ្វើទំនើបកម្មរៀងៗខ្លួន។

      គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកPrabowoបានថ្លែងថា ឥណ្ឌូណេស៊ីមានឆន្ទៈបន្តរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ជាមួយភាគីចិន ធ្វើឱ្យមានសុក្រឹតភាពនូវនិម្មាបនកម្មសហប្រតិបត្តិការលើវិស័យធំៗចំនួន៥ បង្កើនកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល រ៉ែ ឱសថ វេជ្ជសាស្ត្រ កសិកម្ម លំនៅដ្ឋាន ការអភិវឌ្ឍរួមគ្នាលើសមុទ្រ សន្តិសុខស្បឿងនិងការកាត់បន្ថយភាពក្រីក្រជាដើម សូមស្វាគមន៍សហគ្រាសចិនទៅបណ្តាក់ទុននៅប្រទេសឥណ្ឌូណេស៊ី៕

ដោយ ៖ សិលា


ចែករំលែក៖