ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ព្រហ្ម វិរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញទទួលស្វាគមន៍ លោកស្រី Le Thu Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាក្រុមនាំមុខត្រួតពិនិត្យទីតាំងមួយចំនួន និងទំនាក់ទំនងការងារផ្សេងៗសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់ប្រធានរដ្ឋសភាវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤នាពេលខាមុខ៕
ដោយ ៖ សិលា