ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋធានីមូស្គូកំពុងរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក UAV ទ្រង់ទ្រាយធំពីអ៊ុយក្រែន

ចែករំលែក៖

មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា រដ្ឋធានីមូស្គូកំពុងទទួលរងការវាយប្រហារដ៏ធំបំផុតដោយយន្តហោះគ្មានមនុស្សបើក (UAVs) ក្នុងរយៈពេលជាច្រើនខែ ដោយបង្ខំឱ្យអាកាសយានដ្ឋានស៊ីវិលចំនួនបីត្រូវផ្អាកប្រតិបត្តិការហោះហើរជាបណ្តោះអាសន្ន។
លោក RiaNovosti បានដកស្រង់សម្តីអភិបាលក្រុងមូស្គូ លោក Sergei Sobyanin នៅរសៀលថ្ងៃនេះ (ថ្ងៃទី ១០ ខែវិច្ឆិកា) ដោយបញ្ជាក់ថា ប្រព័ន្ធការពារប្រឆាំងយន្តហោះនៅលើអាកាសរបស់កងទ័ពរុស្ស៊ី នៅជិតរដ្ឋធានី បានបាញ់ទម្លាក់ UAV យ៉ាងហោចណាស់ ៣២គ្រឿងនៅលើមេឃដោយជោគជ័យ។
ក្រុមមន្ត្រីរុស្ស៉ី បានឱ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើដ្រូនយ៉ាងហោចណាស់២៥គ្រឿងលើទីក្រុងមូស្គូ នៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកានេះ ដោយបង្ខំឱ្យអាកាសយានដ្ឋានចំនួន២នៃទីក្រុងមូស្គូ ត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ខណៈដែលនេះជាការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំបំផុតមួយរបស់អ៊ុយក្រែនលើរដ្ឋធានីរបស់រុស្ស៉ី មកទល់នឹងពេលនេះ។
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា
ដ្រូនរបស់អ៊ុយក្រែនត្រូវបានកម្ទេច នៅក្នុងស្រុក Ramenskoye និង Kolomensky នៃតំបន់មូស្គូ ព្រមទាំងទីក្រុង Domodedovo ដែលសិ្ថតនៅភាគអាគ្នេយ៍តំបន់មូស្គូ។ តំបន់មូស្គូមានប្រជាជនជាង ២១លាននាក់កំពុងរស់នៅ។ លោក Sobyanin បានគូសបញ្ជាក់បន្ថែមដូច្នេះថា «បើតាម ព័ត៌មានបឋម មិនមានការខូចខាត ឬជនរងគ្រោះណាម្នាក់ដោយសារតែកម្ទេចកម្ទីដ្រូនធ្លាក់ត្រូវនោះទេ»។
បើតាមក្រុមមន្ត្រីរុស្ស៉ី ដ្រូនអ៊ុយក្រែន ទាំង ២៥គ្រឿងត្រូវបានកម្ទេច ពេញមួយយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ ហើយនេះជាការវាយប្រហារដោយប្រើដ្រូនទ្រង់ទ្រាយធំបំផុតមួយរបស់អ៊ុយក្រែនលើទីក្រុងមូស្គូ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ កាលពីខែកញ្ញាកន្លងទៅ អ៊ុយក្រែនបានបាញ់ដ្រូនជាង ២០គ្រឿងលើទីក្រុងមូស្គូ ហើយដ្រូនទាំងអស់នេះត្រូវបានរុស្ស៉ីអះអាងថាត្រូវបានកម្ទេចចោលទាំងអស់៕

ដោយ៖ ធីរីណា(រូប​ថត​៖ cand)


ចែករំលែក៖