ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្នាននគរបាលខណ្ឌទួលគោក កាលពីរសៀលថៃ្ងទី៩ ខែ វិច្ឆិកាឆ្នាំ២០២៤ បានចុះស្រាវជ្រាវហើយបានធ្វើការឃាត់ខ្លជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស៖ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ៣៣៦ ក្រុមទី២៨ភូមិទី១០ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ផេង មករា ហៅ ចយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាដកស្នាក់មិនពិតប្រាដក ( ដេកក្នុងបេនឡានផ្សារដើមគរ)សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ វិជ្ជមាន (មានសារធាតុញៀនក្នុងទឹកនោម ) ។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ( ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ( ចំនួន០៨កញ្ចប់តូច ) និងផង់ប្លាស្ទិកចំនួន០២ ដែកកេះ០១ កញ្ចប់បារីម៉ាក MEVUS ចំនួន១ ។
យោងតាមចម្លើយសារភាពឈ្មោះ ផេង មករា ហៅចយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បានទៅទិញថ្នាំញៀននៅម្តុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយមានការឯកភាពពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអបសាលាដំបូងរាជធានីភ្នំពេញអោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការណ៍ជាមួយកំលាំងរបស់អធិការដ្នានខណ្ឌមានជ័យបានចុះដល់គោលដៅផ្ទះជួលអត់លេខផ្លូវលំសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលកំលាំងចុះដល់គោលដៅផ្ទះជួលជនសង្ស័យខាងលើ ទាំងនោះបានរត់គេចខ្លួនបាត់អស់បន្សល់ទុក វត្តុតាងរួមមាន៖
១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន( ចំនួន០៦កញ្ចប់តូច)
២.ថង់ប្លាស្ទិចមួយចំនួន
៣.ជញ្ជឹងថ្លឹងគ្រឿងញៀនចំនួន០១
៤.ដាវសាំម៉ូរ៉ៃចំនួន០៤ដើម
៥.ម៉ូតូម៉ាក QBX ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1II-2113 លេខតួនិងលេខម៉ាស៊ីន 369441 ។
គួរបញ្ជាក់ថា ក្រោយប្រតិបត្តិការចប់ក្រុមប្រតិបត្តិការជំនាញ សម្រេចបិទសៀលផ្ទះជាបណ្ដោះអាសន្នផងដែរ។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ តារា