ខេត្តកែប ៖ ព្រឹកស្អែក ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាព ឆ្នេរអង្កោល អមដោយទេសភាពប្របតាមមាត់សមុទ្រដ៏ស្រស់ស្អាត ។
សូមបញ្ជាក់ថា ៖ វិថីតេជោសន្តិភាព ឆ្នេរអង្កោល អមដោយទេសភាពប្របតាមមាត់សមុទ្រដ៏ស្រស់ស្អាត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកស្អែក ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ផ្លូវថ្មីមួយខ្សែនេះ នឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែលអាចបញ្ចៀសការកកកុញរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែប ហើយក៏នឹងជួយជំរុញកំណើនភ្ញៀវទេសចរសម្រុកមកសម្រាកលំហែក្នុងខេត្តកែបទ្វេដង៕
ដោយ ៖ សិលា