ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
វេទិការនេះ បានរៀបចំឡើងក្នុងគោលបំណងពិគ្រោះពិភាក្សា រវាងរាជរដ្ឋាភិបាលជាមួយ នឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឍការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ដោយមានការអញ្ជើញចូលរួមពី ៖ ប្រតិភូអន្តរក្រសួង អង្គភាពត្រួតពិនិត្យវាយតម្លៃ និងព័ត៌មាន នៃNCDDS លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ អង្គភាពប្រធានការិយាល័យ ចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងសមាគមក្រុមប្រឹក្សារាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក នាយករដ្ឋបាលសាលាក្រុង ស្រុក កងកម្លាំងទាំងបីនៃរដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន តំណាងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អង្គការសង្គមសុីវិល និងដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា សិស្សនិស្សិត អ្នកសាព័ត៌មាន នឹងអ្នកពាក់ព័ន្ធនានាសរុបចំនួន ៤៧៦រូប៕
ដោយ ៖ សិលា