ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្រ្តីលោក Ishiba Shigeru នាយករដ្ឋមន្រ្តីជប៉ុនបានលាលែងពីមុខតំណែងទាំងអស់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលជប៉ុនបានបើកធ្វើកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ បន្ទាប់មក គណៈរដ្ឋមន្រ្តីលោក Ishiba Shigeru បានលាលែងពីមុខតំណែងទាំងអស់។

គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា កាលពីថ្ងៃទី១ខែតុលាកន្លងទៅ លោកIshiba Shigeru ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុនអាណត្តិទី១០២។ បន្ទាប់ពីកាន់មុខតំណែងជានាយករដ្ឋមន្ត្រីរយៈពេល៨ថ្ងៃ លោកIshiba Shigeru បានប្រកាសរំលាយសភាតំណាងរាស្ត្រដែលបានបង្កើតកំណត់ត្រាលឿនបំផុតដែលនាយករដ្ឋមន្រ្តីរំលាយសភាតំណាងរាស្ត្រគិតតាំងពីសង្រ្គាមលោកលើកទី២មក។ ថ្ងៃទី២៧ខែតុលា លទ្ធផលនៃការបោះឆ្នោតសភាតំណាងរាស្ត្រអាណត្តិថ្មីគឺសម្ព័ន្ធបក្សកាន់អំណាចដែលបង្កើតឡើងដោយបក្សសេរីប្រជាធិបតេយ្យនិងបក្សកូមេតូទទួលបរាជ័យដោយមិនបានទទួលអាសនៈលើសពីពាក់កណ្តាលនៃសភាតំណាងរាស្រ្តអាណត្តិថ្មី។

គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីគណៈរដ្ឋមន្រ្តីលោក Ishiba Shigeru លាលែងពីមុខតំណែង ប្រទេសជប៉ុននឹងបើកធ្វើកិច្ចប្រជុំវិសមញ្ញមានរយៈពេល៤ថ្ងៃដែលសភាតំណាងរាស្ត្រដែលបង្កើតឡើងដោយសមាជិកតំណាងរាស្ត្រថ្មីនិងព្រឹទ្ធសភានឹងស្នើឈ្មោះបេក្ខជននាយករដ្ឋមន្រ្តីអាណត្តិថ្មី ព្រមទាំងបោះឆ្នោតជ្រើសរើសប្រធាននិងអនុប្រធានសភាតំណាងរាស្ត្រ៕

ដោយ ៖ សិលា


ចែករំលែក៖