ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី ក្រោយពាក់ព័ន្ធករណីយកលុយរត់ការចង់បានតំណែងជាមួយលោកគ្រូមា លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីម្សិលមិញនេះ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការផងដែរ៕
ដោយ៖ តារា