ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ម្សិលមិិញ ! ខ្ញុំចេញមើល ឃើញខាង VOD សរសេរថារដ្ឋាភិបាលដោះដូរលក់សាលាតិចណូ ! តែអត់ដឹងអីផង , ។ សម្តេចថា ៖ ហើយអ្នកចូលខំមិន ! មិនដឹងចេះតែថាលក់អស់ហើយលក់អស់ហើយ ! ។ សម្ដេចធិបតីបានលើកឡើងថា , លឺត្រង់ថាពេលព័ត៌មានខុសមានមនុស្សមើលងព័ត៌មានក្លែងក្លាយបែបនេះ សរសេរថារដ្ឋលក់ដោះដូរសាលាតិចណូ ប៉ុន្តែអត់ទេសាលាតិចណូគឺរក្សាដដែល គ្រាន់តែសាលានេះឥឡូវសិស្សកើន អញ្ចឹងគេបង្កើតសាខាមួយទៀតនៅផ្លូវឈ្នះឈ្នះឯណោះ ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ,ដូច្នេះសាលាតិចណូនេះក៏ទុក សាខាថ្មីក៏ទុកថែមទៀត បែរជា VOD ចេញមកថារដ្ឋលក់ ហើយគេដាក់ថាតាមប្រភព ព័ត៌មានដែលច្បាស់ការណ៍ សុំលាក់មុខ ! សម្ដេចធិបតីបានបញ្ជាក់ថា, លេងសុទ្ធតែព័ត៌មានក្លែងក្លាយចឹងៗ ! ព័ត៌មានលាក់មុខ បើហ៊ានប្រាប់រដ្ឋាភិបាលធ្វើបាប ដូច្នេះបង្កើតរឿងពីណាមក ?សម្ដេចធិបតី ហ៊ុនម៉ាណែត បានបន្តទៀតថា ៖ ឃើញខាងសាលាតិចណូចេញបំភ្លឺ ក្រសួងអប់រំក៏ចេញបំភ្លឺ ប៉ុន្តែវាពិបាក ពេលព័ត៌មានខុសមានមនុស្សមើល រាប់សែននាក់ ! ដល់ពេលការបំភ្លឺមើលតែបួនដប់នាក់ ! 100 នាក់ឬមួយពាន់នាក់ ។ ដូច្នេះហើយគឺជាព័ត៌មានក្លែងក្លាយដែលបង្កើតរឿងឥតប្រយោជន៍ ធ្វើឲ្យមនុស្សមានការភាន់ច្រឡំ បានន័យថាសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលព័ត៌មានពិត ត្រូវការបំផ្លាញដោយ ត្រូវការបំផ្លាញដោយពួកនេះ ត្រូវយល់ថាប្រជាពលរដ្ឋម្នាក់ៗដែលជាអ្នកអានព័ត៌មាន គឺជាអ្នកដែលមានសិទ្ធិ ត្រូវការទទួលព័ត៌មានពិត ប្រាកដ ដើម្បីបានដឹងពីប្រទេសរបស់ខ្លួន។ សម្តេចថា ៖ បើ VOD ធ្លាប់បង្កើតព័ត៌មានក្លែងក្លាយ អស់សិទ្ធហើយ នៅអត់ចោលសន្ដាន កាលពីមុនដោយសារដាក់ព័ត៌មានខុស ជាសារព័ត៌មានវិជ្ជាជីវៈរបស់ខ្លួន មិនមែនត្រូវគ្រប់ពេលទេ ហើយនៅពេលដែលខ្លួនខុសត្រូវផ្សាយឡើងវិញក្នុងការកែសម្រួល ពេលដែលខ្លួនដឹងការពិត។ សម្តេចថា ៖ ត្រូវទទួលស្គាល់ថា សាធារណៈដែលបានមើលព័ត៌មានខ្លួនឯងនេះ ជាព័ត៌មានច្បាស់ពិតប្រាកដ បើខ្លួនឯងមានវិជ្ជាជីវៈ ពិតប្រាកដ ប៉ុន្តែបើអ្នកឯងមានចេតនាអាក្រក់ ទោះដាក់អាក្រក់ហើយ ទោះបីការពិត ក៏គេរុញចោល ។ ដូចកាលមុនអញ្ចឹង VOD គឺធ្លាប់បានលើករឿងស្អីណា , ថាខ្ញុំមានសិទ្ធិស៊ីញ៉េ ជំនួសរដ្ឋាភិបាលពេលដែល កាលនោះខ្ញុំមិនទាន់ជានាយករដ្ឋមន្ត្រីទេ ! សម្ដេចបានលើកឡើងថា ពេលដែលយើងឱ្យព័ត៌មានពិតបែរជាមិនកែ បានន័យថារុញបន្ថែមទៀត ដោយសារគេមានចេតនាចង់គេងចំណេញ វ៉ៃតាមរយៈព័ត៌មានមិនពិត បើអញ្ចឹងហើយត្រូវទទួលខុសត្រូវរាល់ព័ត៌មានមិនពិត ការផ្សាយក្លែងក្លាយខុសវិជ្ជាជីវៈនេះ ។
សម្តេចមានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល នៅព្រឹកថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ នៅខេត្តកែប ៕
ដោយ ៖ សិលា