ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ត្រឹន ថាញ់មិន
ប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋធានីហាណូយ
ឯកឧត្តម ជាទីគោរពរាប់អាន!
ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះសារលិខិតអបអរសាទររបស់ ឯកឧត្តម ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណា ចក្រកម្ពុជា។
ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលកម្ពុជា និងវៀតណាមមានការអភិវឌ្ឍប្រកបដោយ ផ្លែផ្កានៃទំនាក់ទំនង មិត្តភាព និងសាមគ្គីភាពយ៉ាងជិតស្និទ្ធ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដែលបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនយើងទាំងពីរ។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម និងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងនិងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាទ្វេភាគី និងពហុភាគី និងដើម្បី លើកកម្ពស់ទំនាក់ទំនងដែលមានស្រាប់របស់យើងក្រោមគោលការណ៍នៃ “ភាពជាអ្នកជិតខាងល្អ ចំណង មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងៗ។
ជាថ្មីម្តងទៀត ខ្ញុំសូមឆ្លៀតឱកាសនេះជូនពរ ឯកឧត្តម និងសហការី សូមមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុងឧត្តម និងជូនពរប្រជាជនវៀតណាម សូម សមប្រកបដោយសុភមង្គល និងវិបុលភាព។
សូម ឯកឧត្តម មេត្តាទទួលសាជាថ្មីនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ៕
ដោយ ៖ សិលា