អន្តរជាតិ ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤ ជ្រុងប្រទេសចិននៃមហាសន្និបាតលើកទី២៩នៃភាគីជាហត្ថលេខីនៃ«អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ»(COP29)បានបើកធ្វើ។ព្រឹកថ្ងៃដដែល ព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំក្រោមប្រធានបទ«អរិយធម៌អេកូឡូស៊ីនិងការអនុវត្តជាក់ស្តែងនៃប្រទេសចិនដ៏ស្រស់ស្អាត»បានរៀបចំធ្វើឡើងនៅកីឡដ្ឋានអូឡាំពិកBakuប្រទេសអាស៊ែបៃហ្សង់ដែលជានិមិត្តសញ្ញាបង្ហាញថា សកម្មភាពជ្រុងប្រទេសចិនបានបើកធ្វើជាផ្លូវការ។
គេហទំព័រ «CCFR China state-controlled media » លោកZhao Yingminប្រធានគណៈប្រតិភូចិនចូលរួមកិច្ចប្រជុំCOP29និងជាអនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថានចិនបានថ្លែងក្នុងកិច្ចប្រជុំថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ក្រោមការណែនាំនៃគំនិតអរិយធម៌អេកូឡូស៊ីរបស់លោកXi Jinpingប្រធានរដ្ឋចិន រដ្ឋាភិបាលចិនបានតម្កល់ទុកការកសាងអរិយធម៌អេកូឡូស៊ីក្នុងឋានៈសំខាន់ដែលមិនធ្លាប់មានពីមុនមក ដើម្បីជំរុញដោយស៊ីសង្វាក់គ្នានូវការកាត់បន្ថយការបញ្ចេញកាបូន ការកាត់បន្ថយការបំពុល ពង្រីកភាពបៃតងនិងកំណើនដែលបានបង្កើតជាអច្ឆរិយអេកូឡួស៊ីនិងអច្ឆរិយអភិវឌ្ឍន៍បៃតងដែលពិភពលោកចាប់អារម្មណ៍ជាទូទៅ។ប្រទេសចិនប្រកាន់ខ្ជាប់ការអនុវត្តយុទ្ធសាស្ត្រជាតិយ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ជំរុញកែលម្អគុណភាពបរិស្ថានយ៉ាងខ្លាំងក្លា ប្រកាន់ខ្ជាប់ការពារនិងគ្រប់គ្រងរួមនូវភ្នំ ទឹក ព្រៃឈើ ដីស្រែ បឹងបួ វាលស្មៅនិងវាលខ្សាច់ជំរុញឱ្យគុណភាពនិងស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីកើនឡើងយ៉ាងខ្លាំងក្លា ប្រកាន់ខ្ជាប់ការរួមគ្នាស្វែងរកការកសាងអរិយធម៌អេកូឡូស៊ីសកល ជំរុញឱ្យបង្កើតឡើងនូវប្រព័ន្ធអភិបាលកិច្ចអាកាសធាតុសកលដែលយុត្តិធម៌ សមហេតុផល និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
ដោយ ៖ សិលា