ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ លទ្ធផលនៃការប្រណាំងទូកថ្ងៃទី១ ទូកងមកពីខេត្តក្រចេះចំនួន ២០៖ ជើងទី១៖ ឈ្នះ ១៤ ចាញ់ ៦ និងជើងទី២៖ ឈ្នះ ១៣ ចាញ់ ៧

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រលប់ ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ បានថ្លែង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ លទ្ធផលនៃការប្រណាំងទូកថ្ងៃទី១ ទូកងមកពីខេត្តក្រចេះចំនួន ២០៖ 

ជើងទី១៖ ឈ្នះ ១៤ ចាញ់ ៦ 

ជើងទី២៖ ឈ្នះ ១៣ ចាញ់ ៧ 

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លទ្ធផលនេះ នៅតែល្អ! សូមអបអរសាទរអ្នកខេត្តក្រចេះ និងសូមអរគុណបងប្អូនកីឡាករចំណុះទូកទាំងអស់ដែលបាននាំយកនូវកិត្តិយសសម្រាប់ខេត្តនិងពលរដ្ឋខេត្តក្រចេះ!

គួរជម្រាបជូនថា លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ,អ្នកតំណាងរាស្ត្រខេត្តក្រចេះ លោក ពេជ្រ ប៊ុនធិន ,លោក សរ ចំរ៉ុង ,ឯកឧត្តម អ៉ឹម ចាន់ថុល និងលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ កាលពីម្សិលមិញនេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកទាំង ២០ មកពីខេត្តក្រចេះដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ ក្នុងបរិវេណក្រសួងព័ត៌មាន៕

ដោយ៖ តារា


ចែករំលែក៖