ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនចំនួនជាង១ពាន់នាក់មកពី១០វិទ្យាល័យនៅខេត្តក្រចេះ ចូលរួមប្រឡងទុតិយភូមិ

ចែករំលែក៖

ខេត្តក្រចេះ៖ មន្រ្តីនៃមន្ទីរអប់រំខេត្តក្រចេះបានអះអាងថា មានបេក្ខជននិងបេក្ខនារីចំនួន១៣៩៩ នាក់មកពី១០វិទ្យាល័យនៅទូទាំងខេត្តបានចូលរួមប្រឡងទុតិយភូមិឬបាក់ឌុប ដែលប្រព្រឹត្តទៅពេញមួយថ្ងៃទី២២ សីហា ជាថ្ងៃទី១ សម្រាប់មណ្ឌល ប្រឡងទាំង៤មណ្ឌលនៅទូទាំងខេត្ត គឺបានប្រព្រឹត្តទៅដោយប្រសើរ មិនមានការរំខានណា មួយមកលើបេក្ខជនប្រឡងនោះទេ។

ប្រធានមន្ទីរអបរំយុវជននិងកីឡាខេត្ត លោកឡាយ បូរ៉ា បានឲ្យដឹងថា ការបរឡងសញ្ញាប័ត្រទុតិយភូមិរឺក៏បាក់ឌុប សម្រាប់វិស័យប្រឡងឆ្នាំ២០១៥-២០១៦ ខេត្តក្រចេះមានបេក្ខជនមកពីបណ្តារវិទ្យាល័យទាំង១០នៅទូទាំងខេត្ត ចំនួន១៣៩៩នាក់បេក្ខ នារី៧៣៣នាក់ បែងចែកជា៤មណ្ឌលប្រឡង ស្មើរនិង៥៧បន្ទប់ គឺដំណើរការប្រលង ធ្វើឡើងដោយស្ងាត់ស្ងៀមហើយវិន័យក្នុងពេលប្រលងត្រូវបានរឹតបន្តឹងពីគ្រូអនុរក្សដោយមានការឆែកឆេររឹបអូសប្រ៊ីយ៉ុងជាដើមនៅតាមមណ្ឌលប្រលងនីមួយៗ។

លោកបន្តថា ជាមួយនឹងការប្រឡងទុតិយភូមិឬបាក់ឌុបថ្ងៃទី១នេះ គឺមានលោកអភិបាលរងខេត្តចំនួន៤រូប បានអញ្ជើញចូលរួមហែកវិញ្ញាសារប្រឡង នឹងនៅប្រចាំការតាមមណ្ឌលប្រឡងទាំង៤ផ្សេងគ្នា ដើម្បីត្រួតពិនិត្យឃ្លាំមើលការប្រឡងយ៉ាងម៉ដ្ឋចត ក្រោមការយាមកាមពីកងកម្លាំងប្រដាប់អាវុធយ៉ាងតឹងរឹងនៅជុំវិញផ្នែករបងខាងក្រៅនៃមណ្ឌល។

មន្ត្រីសាលាខេត្តក្រចេះ បាននិយាយថា ការប្រឡងសញ្ញាប័ត្រទុតិយភូមិរឺក៏បាក់ឌុបឆ្នាំនេះ គឺបេក្ខជនប្រឡងមកពីតាមវិទ្យាល័យ ទាំង១០មានតួរលេខ កើនច្រើនជាឆ្នាំមុន ស្របទៅនិងការខិតខំរៀនសូត្ររបស់សិស្សានុសិស្សផងដែរនោះ។ ចំណែកស្ថានភាពការប្រឡងបាក់ឌុបឆ្នាំនេះមានភាពអំណោយផលល្អជាងឆ្នាំមុនៗខណះដែលរាល់ឆ្នាំបញ្ហាគ្រោះធម្មជាតិទឹកជំនន់តែងតែបង្កការរំខានជន់លិចនៅតាមមណ្ឌលប្រឡងមួយចំនួន។

យ៉ាងណាក៏ដោយ ប្រធានមន្ទីរអប់រំយុវជននិងកីឡាលោក ឡាយ បូរ៉ា បានសម្តែងក្តីរំពឹងថា ក្រោយចូលរួមប្រឡងដែលបានធ្វើឡើងដោយសុក្រឹតភាព គឺសិស្សានុសិស្សនិងបានបញ្ចេញសមត្ថិភាព ពិតប្រាកដ ហើយចំនួនបេក្ខជនប្រឡងជាប់និងកើនឡើងជាបន្តបន្ទាប់ពីឆ្នាំមុនៗ ៕ កោះទ្រុង

 

IMG_4015 IMG_4018 IMG_4017 IMG_4016 IMG_4014
សូមចុចអានបន្តទៀត​៖រថយន្តដឹកត្រីនិងមាន់បែកកង់ក្រឡាប់របួសធ្ងន់ ស្រាល៤នាក់


ចែករំលែក៖