ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកត្រីនិងមាន់បែកកង់ក្រឡាប់របួសធ្ងន់ ស្រាល៤នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុស ស្រី៤នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកត្រី និង ដឹកមាន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៥ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលក្រឡាប់នេះពណ៌ស ម៉ាកហ្វ័ត ពាក់ស្លាកលេខ ភ្នំពេញ ២AF-៥០៩៨ ជាប្រភេទរថយន្ត២បាំង ។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ រថយន្តបានដឹកត្រី និងមាន់ ធ្វើដំណើរ ចេញពីពន្លៃ ស្រុកបរិបូរណ៍ ទៅភ្នំពេញ ហើយនៅលើរថយន្តនេះមានគ្នា៥នាក់ ជិះនៅលើរថយន្តនោះ នៅពេលមកដល់ចំណុចកើតហេតុរថយន្តបានបែកកង់ខាងក្រោយក៍ធ្វើអោយរថយន្តក្រឡាប់ជាច្រើនត្រឡប់តែម្តង ចំណែកឯកអ្នកជិះនៅលើរថយន្ត នេះបានខ្ទាតចេញពីរថយន្ត បណ្តាលអោយរងរបួសធ្ងន់២នាក់និងស្រាល២ម្នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកឯអ្នកបើកបរត្រូវបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបានអោយដឹងថា ចំពោះជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ៕ ចន្ថា

 

rse (3) rse (2) rse (1) rse rse (4)


ចែករំលែក៖