ខេត្តព្រះសីហនុ ៖ នគរបាលការិយា ល័យប្រឆាំងគ្រឿងញៀនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការនៅព្រឹក ថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៦។
ជនសង្ស័យលក់ថ្នាំញៀនខាងលើនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៩ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ ង៉ែត សុវណ្ណ អាយុ៤៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ មានស្រុកកំណើតនៅឃុំ- ស្រុកបន្ទាយមាស ខេត្តកំពត មានមុខរបរ រត់ម៉ូតូឌុប។
លោកបានឲ្យដឹងទៀតថា ជាមួយការ ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានរកឃើញជនសង្ស័យរក្សាទុកថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ( ICE ) ចំនួន១៩ កញ្ចប់ មានទម្ងន់២២,៦ក្រាម, ថ្នាំញៀន ប្រភេទហេរ៉ូអីុនចំនួន៦កញ្ចប់ មានទម្ងន់៩,១ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ គ្រឿង និងប្រាក់ចំនួន១៩០.០០០រៀល។
លោកបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់ជាមួយនឹងវត្ថុតាងថ្នាំញៀន៕ ឆ្លាមសមុទ្រ
សូមចុចអានបន្តទៀត ៖ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវនគរបាលឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន