ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនធ្វើបទបង្ហាញពីសភាពការណ៍ជំនួបរវាងប្រមុខរដ្ឋនៃប្រទេស ចិននិងអាមេរិក៖ ទ្វេភាគីបន្តរួមចំណែកក្នុងទំនាក់ទំនងចិននិងអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនដែលកំពុងចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានជួបពិភាក្សាជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកតាមការណាត់។ក្រសួងការបរទេសចិនបានធ្វើបទបង្ហាញចំពោះជំនួបនេះដូចតទៅ៖

គេហទំព័រ «CCFR China state-controlled media » ការជួបពិភាក្សាលើកនេះគឺជាជំនួបម្តងទៀតរវាងលោកប្រធានរដ្ឋចិន Xi Jinping និងលោក បៃដិន បន្ទាប់ពីខកខានអស់រយៈពេល១ឆ្នាំ។ទ្វេភាគីបានរំលឹកឡើងវិញនូវដំណើការនៃទំនាក់ទំនងចិននិងអាមេរិកក្នុងរយៈពេល៤កន្លងទៅ។ក្នុងរយៈពេល៤ចុងក្រោយនេះ ទោះបីជាទំនាក់ទំនងចិននិងអាមេរិកបានឆ្លងកាត់ភាពចុះឡើងៗក៏ដោយ ក៏ប៉ុន្តែ ក្រោមការដឹកនាំនៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងអាមេរិកក៏បានធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការផងដែរដែលបានរក្សាសភាពការណ៍មានស្ថិរភាពជាទូទៅ។លោក Xi Jinping បានប្រៀបធៀបទំនាក់ទំនងចិននិងអាមេរិកជាអាគារធំមួយដោយបានគូសបញ្ជាក់ថា ទ្វេភាគីគួតែបន្ថែមក្បឿងថ្មីនិងឥដ្ឋថ្មីលើកអគារធំនៃទំនាក់ទំនងនេះជាបន្តបន្ទាប់ ហេតុដូច្នេះ លោករីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោក បៃដិន និងប្រធានាធិបតីអាណត្តិថ្មី។

គេហទំព័រ «CCFR China state-controlled media » ការជួបពិភាក្សារវាងប្រមុខរដ្ឋទាំងពីរនេះបានឈានដល់គំនិតឯកភាពរួមមួយចំនួន។ក្នុងនោះ រួមមានប្រមុខរដ្ឋទាំងពីររំលឹកពីគំនិតឯកភាពរួម៧ចំណុចដែលជាគោលការណ៍ណែនាំនៃទំនាក់ទំនងចិននិងអាមេរិក ពោលគឺគោរពគ្នាទៅវិញទៅមក សន្តិសហវិជ្ជមាន រក្សាការប្រាស្រ័យទាក់ទងគ្នា បង្ការមានប៉ះទង្គិតគ្នា គោរព«រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ» ធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានផលប្រយោជន៍រួមនិងគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវចំពោះកត្តាប្រកួតប្រជែងក្នុងទំនាក់ទំនងទ្វេភាគី។ទ្វេភាគីមានឆន្ទៈប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ បន្តធ្វើឱ្យទំនាក់ទំនងចិននិងអាមេរិកមានស្ថិរភាព ដើម្បីសម្រេចបាននូវភាពនឹងនរក្នុងអន្តរកាល៕

ដោយ ៖ សិលា


ចែករំលែក៖