ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកជាមួយនឹងអាវក្រឡាការ៉ូនៅលើបង្កាន់ដៃក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីបុរសម្នាក់ចងកធ្វើអត្តឃាតដោយយកអាវក្រឡាការ៉ូចងកនៅបង្កាន់ដៃជាន់ទី២ ក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា សពមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។

តាមប្រភពព័ត៌មានពីស្រ្តីម្នាក់ជាអ្នកបោសសម្អាតបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងតែបោសសំអាតនៅខាងក្រៅ លុះនៅម៉ោងកើតហេតុខាងលើ ក៏ប្រទះឃើញជនរងគ្រោះចងកនៅនឹងអាវក្រឡាការ៉ូនៅបង្កាន់ដៃជាន់ទី២ ស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកមើលកន្លែងកើតហេតុ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុះមកធ្វើកោសល្យវិច័យអស់ពេលជាង៣ម៉ោងរួចមក ក្រុមអ្នកសារព័ត៌មានបានទៅសួរនាំ ប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថា បុរសរងគ្រោះដែលបានស្លាប់ខាងលើនេះ សង្ស័យដោយសារធ្វើអត្តឃាត ។

បច្ចុប្បន្នសពបានដំកល់នៅវត្តស្ទឹងមានជ័យ ៕ ស រស្មី

 

image1

 

 


ចែករំលែក៖