ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុករង្វង់មូលស្ពានព្រែកសំរោងខាងកើតស្លាប់២នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ: បុរស២នាក់បងប្អូនបង្កើតបានស្លាប់ និងអ្នករួមដំណើរជាមួយគ្នាម្នាក់ទៀត រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូឆ្លងស្ពានព្រែកសំរោង ក្នុងល្បឿនលឿនទៅបុករង្វង់មូលត្រើយខាងកើតពេញទំហឹងកាលពីវេលាម៉ោង១១,២០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ គល់ស្ពានព្រែកសំរោងខាងកើត ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូ១ គ្រឿង ម៉ាកស៊ុយសូគី ឡេត ពណ៍ស គ្មានស្លាកលេខ មាន ១.ឈ្មោះ ប៊ុត ប៊ុនហេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កសិករមានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ស្លាប់នៅកន្លែងកើតហេតុ,២.ឈ្មោះ ប៊ុត សុខលាភ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរ លក់ត្រីមានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅស្លាប់នៅមន្ទីរពេទ្យ ។

នគរបាលចរាចរខណ្ឌអ្នកឃើញហេតុការណ៍បានប្រាប់អោយដឹងថា នៅវេលាម៉ោងខាងលើ គេឃើញបុរស៣នាក់ ជិះម៉ូតូម៉ាក Suzuki let ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីតាខ្មៅមកច្បារអំពៅដោយឆ្លងស្ពានព្រែកសំរោង ក្នុងល្បឿនយ៉ាងលឿនមិនប្រយត្ន័ ក៏ជ្រុលទៅបុកនឹងរង្វង់មូលគល់ស្ពានបណ្តាលឲ្យអ្នកអង្គុយខាងក្រោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។ ចំណែកបុរស០២នាក់ទៀតត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់ទៅ ប៉ុន្តែពេលដល់មន្ទីរពេទ្យបានស្លាប់ម្នាក់ទៀត។

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហឋាន ចំណែកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ៕ សណ្តោស

 

kandal (6) kandal (5) kandal (4) kandal (3) kandal (2) kandal (1) kandal kandal (7)


ចែករំលែក៖