ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទក្នុងរដូវត្រីពងកូននៅឃុំអន្លង់សំណរត្រូវបានជំនាញជាអ្នកបើកដៃ

ចែករំលែក៖

ខេត្តសៀមរាប ៖ ខេត្តបទល្មើសនេសាទកំពុងតែកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងឃុំអន្លង់សំណរដោយសារតែមន្រ្ដីជំនាញជាអ្នកបើកដៃឲ្យដាក់បទល្មើសដោយមិនគីតពីការបាត់បងពូជមច្ឆនោះឡើយ ។ ប្រភពពី ប្រជាពលរដ្ឋឲ្យបានដឹងថា ប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប នៃឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀម រាប មានបទល្មើសកើតឡើងយ៉ាងអនាធិប តេយ្យ គឺមានការឃុបឃិតគ្នារវាងក្រុមជនល្មើស និងសមត្ថកិច្ចជាពិសេសមន្ត្រីរដ្ឋបាលជលផលដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀម រាបលោក ព្រិន្ទ សាវិន មិនគួរបណ្ដែតបណ្ដោយ តទៅទៀតទេ ហើយគួរតែចាត់វិធានការទប់ស្កាត់បទល្មើសនេសាទក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែងប្រកបដោយប្រសិទ្ធភាពផង ។

បើយោងតាមការអះអាងរបស់ប្រជា នេសាទនៅឃុំអន្លង់សំណបានឲ្យដឹងទៀតថា បទល្មើសនេសាទប្រើឆ្នុកភ្លើង និង របាំងស្បែមុងក្រឡាញឹក ដើម្បីចាប់កូនត្រីល្អិតយកទៅធ្វើចំណីត្រីឆ្ដោឬចំណីក្រពើ កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ។ ប្រជាសហគមន៍នេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាបនៃឃុំអន្លង់សំណរបាន ឲ្យដឹងថា ក្នុងខណៈដែលបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាង ពេញបន្ទុកនោះ គឺលោក ញឹម ស៊ីវ័ន្ត នាយ សង្កាត់រដ្ឋបាលជលផលអន្លង់សំណធ្វើ មិនដឹងមិនឮអ្វីទាំងអស់ ហើយសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល ក្រុមអ្នកនេសាទប្រើឆ្នុកភ្លើងចាប់កូនត្រីល្អិតៗភាគច្រើនគឺពលរដ្ឋដែលរស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណ ក្នុងនោះជនជាតិយួនកំពុងធ្វើសកម្មភាពដោយគ្មានញញើតអ្វីឡើយ។

ប្រភពពីប្រជានេសាទនៅឃុំអន្លង់ សំណ ស្រុកជីក្រែង ខេត្តសៀមរាបបាន ឲ្យដឹងថា បទល្មើសដាក់ឆ្នុកដោយប្រើអំពូលភ្លើងសម្រាប់ទាក់ទាញត្រីឲ្យមកស៊ីសត្វល្អិតធ្លាក់ក្នុងទឹកនោះ គឺក្រុមជនល្មើសអាចចាប់ត្រីល្អិតៗដឹកជញ្ជូនយកទៅលក់នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយគ្មានការរំខានពីសមត្ថកិច្ចពាក់ព័ន្ធឡើយ ។ ប្រជា នេសាទក្នុងឃុំអន្លង់សំណបានឲ្យដឹងថា ពួកគាត់រាយការណ៍ទៅមន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលជលផលនៅពេល ដែលកើតមានបទល្មើសប្រើឧបករណ៍ ខុសច្បាប់ ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលជលផល ជាពិសេស លោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផល អន្លង់សំណធ្វើជាដេកលក់រហូត ។

ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋ បាលជលផល គួរពិនិត្យមើលអំពើពុក រលួយ និងភាពអសកម្មរបស់មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកជីក្រែង ខេត្តសៀមរាប ជាបន្ទាន់ ព្រោះបច្ចុប្បន្នពួកគេមិនបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងរាលដាលនោះឡើយ ៕ ប៊ុន រិទ្ធី

 

2016-08-19_16.55.55 Pic207-Copy Pic207-Copy-2

 

 
សូមអានបន្តទៀត ៖ សាលាសំណាក់នៅខាងលិចស្ពានហាផ្លូវទៅព្រៃសអាចឈ្មួញបំពានលុបដីកប់បាត់ស្រមោលយកធ្វើកម្មសិទ្ធិ?


ចែករំលែក៖