ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខស្នើសុំឲ្យសាលារាជធានីភ្នំពេញពន្លឿនការធ្វើផ្លូវជូនពួកគាត់សម្រាប់ធ្វើដំណើរ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែគ្មានផ្លូវសម្រាប់ធ្វើដំណើរជាច្រើនឆ្នាំមកហើយនោះបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី បានទទូចស្នើសុំ ដល់អាជ្ញាធរខណ្ឌសែនសុខ ជាពិសេស សាលារាជធានីភ្នំពេញជួយពន្លឿនការធ្វើផ្លូវជូនពួកគាត់ ដើម្បីជាប្រយោជន៍រួមនេះគឺជាការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះប្រាប់ឲ្យដឹង កាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ។

ប្រជាពលរដ្ឋរៀបរាប់ប្រាប់ឲ្យដឹងថា ការស្នើបើកធ្វើផ្លូវនេះ គឺពួកគាត់បានស្នើសុំត្រឹមត្រូវចាប់ពីថ្នាក់ភូមិ សង្កាត់ ខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ តាំងពី អំឡុង ឆ្នាំ២០១៣មកម៉្លេះ ព្រមទាំងមាន ចំណារឲ្យបើកការដ្ឋានធ្វើផ្លូវចេញពីសាលារាជធានីភ្នំពេញចំនួន៤ច្បាប់ចុះហត្ថលេខាផ្ទាល់ពីលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ ផ្ទុយ ទៅវិញ រហូតមកដល់បច្ចុប្បន្ននេះ គឺមិនទាន់បានបើកការដ្ឋានធ្វើផ្លូវជូនពួកគាត់នៅ ឡើយទេ ។

ប្រជាពលរដ្ឋបានលើកឡើងបន្តទៀត ថា អ្វីដែលរាំងស្ទះក្នុងការធ្វើផ្លូវជូនពួកគាត់ ប្រើប្រាស់នោះ គឺមានដីមួយឡូត៍ដ៏ធំមួយ កន្លែងរបស់លោកឧកញ៉ា ថៃ ម៉េងលីម បានធ្វើរបងបាំងកាត់បណ្តោយផ្លូវនេះ ទើបធ្វើ ឲ្យការស្ថាបនាផ្លូវមានការរាំងស្ទះរាប់ឆ្នាំ មកហើយ ។ ដោយឡែកផ្លូវដែលពួកគាត់ស្នើសុំបើកធ្វើការស្ថាបនានោះ គឺផ្លូវលេខ ១៩៧៤ តភ្ជាប់ពីផ្លូវលេខ១០០៣ ទៅដល់ ផ្លូវ៥៩៨ប្រវែង៤៦០ម៉ែត្រ ។

ពាក់ព័ន្ធទៅនឹងការលើកឡើងពីប្រជាពលរដ្ឋអំពីបញ្ហាបើកធ្វើផ្លូវនេះ នារសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានប្រាប់ ឲ្យដឹងតាមរយៈទូរស័ព្ទថា ករណីនេះ លោក ទទួលបានដំណឹងរួចមកហើយ អំពីទុក្ខ កង្វល់របស់បងប្អូនប្រជាពលរដ្ឋពីការសុំបើកផ្លូវនេះ ប៉ុន្តែបញ្ហាទាំងនេះ គឺខាងមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយាយោដីរាជធានីភ្នំពេញកំពុងធ្វើការដោះស្រាយ ។

លោក ប៉ឹល កុសល មានប្រសាសន៍ បន្តថា ចំពោះបញ្ហាទាំងអស់នេះគឺរូបលោក និងលោក ស៊ុយ សារិត អភិបាលរងសាលារាជធានីភ្នំពេញធ្លាប់បានចុះពិនិត្យរួច ហើយ ដោយពិនិត្យឃើញថាមានសំណង់២កន្លែងសាងសង់គ្មានច្បាប់អនុញ្ញាត ហើយរាល់ បញ្ហាទាំងនេះ គឺខាងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីរាជ ធានីភ្នំពេញកំពុងធ្វើការដោះស្រាយជា បណ្តើរៗ ដើម្បីបើកធ្វើជាផ្លូវសម្រាប់បង ប្អូនប្រើប្រាស់ ។ ជុំវិញបញ្ហានេះបើមាន ដំណោះស្រាយយ៉ាងណានោះលោកនឹង ជម្រាបជូនបន្តទៀត ។

លុះមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៦គេឃើញមានវត្តមានរបស់អភិ បាលរងរាជធានីភ្នំពេញ លោកប្រធានមន្ទីរ សាធារណការរាជធានីភ្នំពេញ លោកប្រធានមន្ទីររៀបចំដែនដីនគរររូបនីយ៍កម្មសំណង់និងសុរិយោដីសាលារាជធានីភ្នំពេញ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខរួម នឹងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត បានបង្កើតជាគណៈកម្មការចុះមកដល់ ទីតាំងខាងលើដើម្បីពិនិត្យនិងដោះស្រាយជាមួយម្ចាស់ដីដើម្បីឲ្យបានផ្លូវជូនប្រជា ពលរដ្ឋធ្វើដំណើរ ។

លោកប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌបានមានប្រសាសន៍ថាបន្ទាប់ពីគណៈកម្មការសាលារាជធានីនិងខណ្ឌ បានធ្វើការដោះស្រាយជាមួយម្ចាស់ដីរួច មកក៏មានកាឯកភាពគ្នាថាដាច់ខាតត្រូវ បើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋដោយធ្វើ អែបរបងដីដែលមានទទឹង១០ម៉ែត្រទៅ ដល់ផ្លូវ១០០៣ ហើយប្រជាពលរដ្ឋក៏មាន ការឯកភាពដែរ ។

លោកអភិបាលខណ្ឌបានបន្តថា នៅថ្ងៃ ចន្ទនេះនឹងមានជំនាញចុះធ្វើការវាស់វែង ម្តងទៀត ៕ តុង សីហា

 

4 (4) 4 (2)


ចែករំលែក៖