រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដោយត្រូវស្តុកទុកស្បៀងអាហារសម្រាប់បរិភោគយ៉ាងតិច១០ថ្ងៃខ្លាចក្រែងមាន ហេតុការណ៍អាក្រក់កើតឡើងឬរងការ វាយប្រហារណាមួយ។
សារព័ត៌មាន Frankfurter Allgemeine Sonntagszeitung (AFS) កាលពីថ្ងៃទី២១ ខែសីហា បានដក់ស្រងការប្រកាសរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ដោយស្នើឲ្យពលរដ្ឋរក្សាស្បៀងអាហារទុកប្រើប្រាស់ឲ្យ បាន១០ថ្ងៃយ៉ាងតិចខ្លាចមានអាសន្នកើតឡើងជាយថាហេតុ។ នៅក្នុងការប្រកាសនោះក៏បានបញ្ជាក់ផងដែរថា ពលរដ្ឋត្រូវ រក្សាទុកទាំងអាហារនឹងទឹកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងពេលមានអាសន្ន។ ក្រៅពីនេះក៏មានបរិក្ខារថ្នាំពេទ្យសម្រាប់ដោះស្រាយបញ្ហាបណ្តោះអាសន្នផង ដែរ។
តាមការប្រកាសរបស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃអាល្លឺម៉ង់បញ្ជាក់ថា គម្រោងខាងលើនិងត្រូវសភាអនុម័តនៅថ្ងៃទី២៤ខែសីហា ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីព័ត៌មានខាងលើនោះឡើយ។
ការស្នើរបស់រដ្ឋាភិបាលអាល្លឺម៉ង់បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពល រដ្ឋនៅក្នុងប្រទេស និងនៅជុំវិញពិភពលោក ពីសង្គ្រាមលោកលើកទី៣អាចកើតឡើង ក្នុងពេលឆាប់ៗនេះ។
ការប្រកាសខាងលើស្របពេលដែល ចិនធ្វើសមយុទ្ធទប់ទល់សង្គ្រាមបរមាណូ និងស្នើឲ្យពលរដ្ឋត្រៀមខ្លួនក្នុងការធ្វើ សង្គ្រាមបរមាណូ។ ចំណែករុស្ស៊ីវិញបានសាងសង់លេណដ្ឋានធំៗជាច្រើនកន្លែងនៅក្រោមដីដើម្បីទុកឲ្យពលរដ្ឋចូលលាក់ខ្លួនពេលមានសង្គ្រាមបរមាណូកើតឡើងអាចរក្សាជីវិតបាន។
សកម្មភាពរបស់ប្រទេសមហាអំណាចលើពិភពលោកមានអ្វីជាអាថ៌កំបាំង? តើមហាអំណាចត្រៀមខ្លួនធ្វើសង្គ្រាមបរមាណូឬបានជាមានសកម្មភាពខុសប្រក្រតីជាច្រើនបែបនេះ? ទាំងនោះគឺជាក្តីបារម្ភ របស់ពលរដ្ឋនៅជុំវិញពិភពលោកខ្លាចមាន សង្គ្រាមកើតឡើងក្លាយទៅជាសង្គ្រាមលោកលើកទី៣នឹងធ្វើឲ្យពិភពលោករងការ វិនាស។
កន្លងមកចិននិងរុស្ស៊ីបានប្រកាសរួមគ្នារៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក ឡើងវិញ។ អ្នកឯកទេសវិភាគបានបញ្ជាក់ ថា បើចង់រៀបចំពិភពលោកឡើងវិញនោះ ហើយអាចធ្វើទៅរួចលុះត្រាណាតែមាន សង្គ្រាមលោកកើតឡើង ពេលនោះចិន និងរុស្ស៊ីអាចយកឈ្នះអាមេរិកនិងសម្ពន្ធ មិត្ត ទើបអាចរៀបចំបាន តែបើចិនរុស្ស៊ីបរាជ័យវិញនោះនឹងធ្វើឲ្យប្រទេសទាំងពីរធ្លាក់ក្នុងកម្រិតសូន្យ។
ប៉ុន្តែបើមានសង្គ្រាមលោកលើកទី៣ កើតឡើងនោះប្រទេសទាំងអស់នឹងខិត ខំយកឈ្នះរៀងៗខ្លួនដោយប្រើប្រាសគ្រប់វិធីសាស្ត្រនិងអាវុធទំនើបៗដែលខ្លួនមានក្នុងនោះមានអាវុធបរមាណូជាដើម។ ការប្រជែងយកឈ្នះរៀងៗខ្លួននឹងធ្វើឲ្យពិភពលោកធ្លាក់ក្នុងមហន្តរាយ៕ ម៉ែវ សាធី
សូមអានបន្តទៀត ៖ ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Monaco, Roma, Legia, Clermont ប្តេជ្ញាយកឈ្នះគូប្រកួតរបស់ខ្លួន