ព័ត៌មានទាន់ហេតុការណ៍៖

សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្ត បង្ហាញគន្លឹះសំខាន់៥ចំណុច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ ដោយកាលពីឆ្នាំ២០២២-២០២៣កន្លងទៅ សាលាទទួលបានពានរង្វាន់ សាលាស្តង់ដារគំរូ ចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារខេត្តដែលបានចូលរួមប្រឡងប្រណាំង។ 

លោកស្រី គុយ ម៉ារី ដែលជាគណៈគ្រប់គ្រងសាលា ក៏បានបញ្ជាក់ពីគន្លឹះដែលសាលាអាចឈរទៅលើស្តង់ដារសាលគំរូ  មាន៥ចំណុចសំខាន់ៗរួមមាន ៖ ១-លទ្ធផលនៃការសិក្សារបស់កុមារ សាលាមានធ្វើតេស្តស្តង់ដារ គិតទៅលេីអាហារូបត្ថម្ភកុមារ ដែលមានរៀបចំអាហារពេលព្រឹក អាហារសម្រន់សម្រាប់កុមារ, ២-ពាក់ព័ន្ធនឹងការបង្រៀន និងរៀន បច្ចុប្បន្ន នេះគឺពេញនិយមរៀនតាមរយៈការលេងផង រៀនផង តាមរយៈ បរិស្ថានក្រៅថ្នាក់រៀន និងក្នុងថ្នាក់រៀន ,៣-ពាក់ព័ន្ធនឹងគណនេយ្យភាព សាលាមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងថវិកា , ៤-ការចែករំលែក ពាក់ព័ន្ធនឹងបរិស្ថានសាលារៀន , ៥-សហគមន៍ និងមាតាបិតាសិស្សមានការចូលរួម យ៉ាងផុសផុល ក្នុងរយៈពេល ៦ឆ្នាំ ដោយមានការចូលរួមដេីម្បីអភិវឌ្ឍន៍សាលារៀនឱ្យមានការីកចម្រេីន។ 

ជាមួយគ្នានោះលោកស្រី ក៏បានចែករំលែកនូវចំនុចល្អៗមួយចំនួនពីការរៀបចំបរិស្ថានសាលា រៀនឱ្យបានល្អ ជាពិសេសមាតាបិតា សហគមន៍ មានការចូលរួមយ៉ាងផុសផុល។ សាលា មានបង្កេីតកម្មវិធីអាហារូបប្ថម្ភដល់កុមារ ដោយឈរលេីគោលការណ៍មួយ “កុមារដែលមានអាហាររូបប្ថម្ភល្អ គឺជាកុមារដែលឆ្លាត ” ហេីយក៏មានការបង្កេីតកម្មវិធីសិក្សាដល់កុមារបន្ថែម ក្នុងនោះក៏មានការបង្រៀនតាមបែប ប្រព័ន្ធ ឌីជីថលផងដែរ។ 

សូមបញ្ជាក់ថា សាលាមត្តេយ្យសិក្សាធនធាន កកោះ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ មានផ្ទៃដីសរុប២០៣០ម៉ែត្រការ៉េ។ សាលារៀនបានបើកដំណើរការក្នុងឆ្នាំសិក្សា១៩៩៨ ក្រោមការគ្រប់គ្រងរបស់សាលាបឋមសិក្សាកកោះមាន២ថ្នាក់ គឺថ្នាក់កម្រិតខ្ពស់មាន កុមារសរុបចំនួន ៧៨នាក់ និងគ្រូបង្រៀនចំនួន ២នាក់។ ឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងគាំទ្រវិស័យអប់រំទី២ បានផ្តល់អគារធនធាន១ខ្នង ៥បន្ទប់។ សាលារៀនបានប្រែក្លាយទៅជាមត្តេយ្យសិក្សាធនធានកកោះ តាមរយៈប្រកាសលេខ២២៤៦ អយក.ប្រក ចុះថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២២។ ហេីយឆ្នាំសិក្សា២០២៣-២០២៤ សាលាមានសិស្សសរុប២៣០នាក់/ស្រី១១៧នាក់ គ្រូបង្រៀនសរុប៩នាក់ ក្នុងនោះមានគ្រូបង្រៀនក្របខណ្ឌសរុប៥នាក់ និង កិច្ចសន្យា៤នាក់៕

ដោយ៖ វណ្ណា


ចែករំលែក៖