ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ សម្រាប់ប្រទេសនីមួយៗ មានមូលដ្ឋានមនុស្សកាន់តែច្រើន និងកម្រិតចំណេះដឹងកាន់តែខ្ពស់ ដោយបង្កើនភាពម្ចាស់ការ និងឯករាជ្យ ដោយមានធនធានច្រើន គឺអាចកំណត់ទិសដៅនៃសកម្មភាពអាចដោះស្រាយបញ្ហាដោយខ្លួនឯង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ៖ មូលដ្ឋានសម្រាប់អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែទំនើប និងប្រកួតប្រជែង ពីព្រោះសភាពការណ៍ពិភពលោកដើរលឿនណាស់ មិនថាការប្រកួតប្រជែងពាណិជ្ជកម្ម សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ជាពិសេសការប្រកួតប្រជែងកាន់តែលឿនជាងនេះ។ ដូចនេះ ប្រទេសនីមួយៗត្រូវមានសមត្ថភាពប្រកួតប្រជែង ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យបានកាន់តែច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី លើកទឹកឱ្យធ្វើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះតែការផ្សព្វផ្សាយនេះហើយទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។ សម្ដេចធិបតីបញ្ជាក់ថា ៖ គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីកម្ពុជាទាំងអស់គ្នា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់សារជាថ្មីថា គ្មានការដោះដូរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នោះទេ ប៉ុន្ដែគឺមានការពង្រីកសាលាបន្ថែមដោយសារតែកំណើននិស្សិតមានការចុះឈ្មោះចូលរៀននៅសាលានេះកាន់តែច្រើន ៕
ដោយ ៖ សិលា