ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញ វិជ្ជាបាននិងកំពុងប្រព្រឹត្តទៅរយៈពេល២ ថ្ងៃគឺ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និង ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជន ប្រឡងសរុប៩៣.៧៥២នាក់ មានមណ្ឌល ប្រឡង១៥៧ ចែកចេញជា៣.៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។
បើយោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំបានបញ្ជាក់ថា នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦ ជាថ្ងៃទី១នៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទីមួយនេះមានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គីមីវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់ វិទ្យាសាស្ត្រសង្គម (ភូមិវិទ្យា និងប្រវត្តិ វិទ្យា) មានបេក្ខជនអវត្តមានសរុប១.២០៧ នាក់ ស្រី៥០១នាក់។ ដោយឡែកមាន បេក្ខជនមានបញ្ហាសុខភាពមួយចំនួន ប៉ុន្តែ អាចដំណើរការប្រឡងបន្តទៀតបានបន្ទាប់ ពីទទួលបានការសង្គ្រោះបឋម»។
ក្រសួងអប់រំបានបន្ថែមថា ដំណើរការ សំណេរសម្រាប់ព្រឹកថ្ងៃទីមួយបានប្រព្រឹត្ត ទៅដោយរលូនល្អ មិនមានបាតុភាពមិន ប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ ឡើយ នៅតាមមណ្ឌលប្រឡងនីមួយៗ បានមានដំណើរការភាពស្ងប់ស្ងាត់ និង របៀបរៀបរយល្អ ដោយមានការយកចិត្ត ទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈ កម្មការអនុរក្ស អ្នកសង្កេតការណ៍ និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយ ឡែកបេក្ខជនមានការគោរពបទបញ្ញត្តិនៃ ការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើ កិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
លោកបណ្ឌិត ហង់ ជួនណារ៉ុន បាន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានចំពោះមុខអ្នកកាសែត នៃដំណើរការ សំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុ វត្ថិនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ថា “ការរឹតបន្តឹងការប្រឡងនេះ មិនមែនក្រសួង ចង់ធ្វើបាបពួកគេនោះទេ តែវាជាការពង្រឹង ជួយសិស្សឡើងវិញឲ្យពួកគេមានសមត្ថ ភាពពិតក្នុងការអប់រំ” ។ លោកថា សិស្ស ណាចេះ និងពូកែត្រូវតែប្រលងជាប់។
ទោះយ៉ាងណានៅតាមបណ្តាញសង្គម ហ្វេសប៊ុកមួយចំនួនបានបង្ហាញរូបភាព នៅមណ្ឌលប្រលងខ្លះឃើញមានបេក្ខជន ក្នុងមួយបន្ទប់មានតែ២នាក់។ ដោយឡែក មានបេក្ខជន៦នាក់ក្នុងនោះមានព្រះសង្ឃ ១អង្គ មានសុខភាពមិនល្អ(ខ្យល់គរ)ត្រូវ បានគ្រូពេទ្យជួយសង្គ្រោះ និងជាពិសេស មានបេក្ខជនបេក្ខនារីពិការដៃជើងមក ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យ៉ាងយកចិត្តទុកដាក់មិនចាញ់អ្នកមាន កាយសម្បទាគ្រប់គ្រាន់នោះឡើយ៕ ប្រាថ្នា