ភ្នំពេញ៖ ក្រុមចោរឆក់កាបូបទូរស័ព្ទដៃ និងគ្រឿងអលង្ការប្រជាពលរដ្ឋខ្មែរនិង បរទេស ក្នុងមូលដ្ឋានខណ្ឌដូនពេញនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូន ពេញឃាត់ខ្លួនជាបន្តបន្ទាប់និងដកហូតបានម៉ូតូ២គ្រឿង ក្រោយពួកគេធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់តែមិនបានសម្រេចបណ្ដាលឲ្យស្រ្តីរងគ្រោះដួលម៉ូតូបែកមុខមាត់ហើយក្រុមជនសង្ស័យព្យាយាមរត់គេចខ្លួនតែគេចមិនផុតត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។
ករណីឃាត់ខ្លួនក្រុមចោរឆក់កាបូបខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង ៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវព្រះ មុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យ ៤នាក់នោះមាន(ស្រីម្នាក់)ជាមុខសញ្ញាឆក់ យ៉ាងសកម្មក្នុងខណ្ឌចំនួន២ គឺដូនពេញនិង ចំការមន ទី១-ឈ្មោះ ចេង សាឡាំង ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២២ ផ្លូវកម្ពុជាក្រោម ខណ្ឌ ៧មករា(ជាអ្នកឆក់.ធ្លាប់ឆក់បាន៨លេីក), ទី២-ឈ្មោះ ពាន ភារុណ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះ បុរីកីឡា ជាន់ទី៥ អាគារទី៨ ក្រុម១២ សង្កាត់វាលវង់ ខណ្ឌ៧មករា(ជាអ្នកបេីក ម៉ូតូ ធ្លាប់ឆក់បាន៤លេីក), ទី៣-ឈ្មោះ លាភ ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅប្លុកផ្សារអូឡាំ ពិក ខណ្ឌចំការមន(ជាអ្នកបេីកម៉ូតូបិទគូទ),ទី៤-ឈ្មោះ ស្រ៊ាន គីមឡាង ភេទស្រី អាយុ ១៦ឆ្នាំ ជាសិស្សសាលាលិបឃុន ថ្នាក់ទី៨ ស្នាក់នៅផ្ទះជួលម្តុំសាលាសន្ធរម៉ុក(ជាអ្នកអង្គុយពីក្រោយអ្នកបិទគូទ)។ ដកហូតម៉ូតូ ២គ្រឿង -ម៉ាក SUZUKI LET’S ពណ៌ស ១គ្រឿង ស្លាកលេខ ភ្នំពេញ១AD-១៧៦៧,
-ម៉ាកSUZUKI NEX ពណ៌សលាយខ្មៅ ស្លាកលេខ ភ្នំពេញ ១CT-៣៩៩២, ជនរង គ្រោះឈ្មោះ ហ៊ុម រ៉ទីយ៉ាស់ ជនជាតិខ្មែរ អ៊ិស្លាម ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គ លិកផ្នែកអនាម័យនៅផ្សារសុរិយាម៉ល ជិះ ម៉ូតូម្នាក់ឯងម៉ាក SUZUKI lOVE ពណ៌ ក្រហមពាក់ស្លាកលេខ ថ.៣២៩៥ ភព១.ជនរងគ្រោះរងរបួសដួលម៉ូតូហេីមមុខនិងប៉ោងភ្នែកខាងឆ្វេង។
ប្រភពដដែលបានបន្តទៀតថា នៅមុន ពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតាម បណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ផ្លូវលេខ១៨៤ កែងផ្លូវ ព្រះនរោត្តម សង្កាត់បឹងរាំង ស្រាប់តែមាន ជនសង្ស័យជិះម៉ូតូ២គ្រឿងខាងលេីជិះមកអែបក្បែរហេីយជនសង្ស័យដែលជិះម៉ូតូម៉ាក SUZUKI NEX បានឆក់យកកាបូបរបស់ ជនរងគ្រោះ ប៉ុន្តែឆក់មិនបានសម្រេច ថែមទាំងបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរង របួសហើមមុខនិងភ្នែកមួយចំហៀង។ ភ្លាមនោះកម្លាំងល្បាតរបស់សមត្ថកិច្ចបានដេញប៉ផាប់ចាប់ពភីងរហូតដល់ចំណុចផ្លូវលេខ១០៦កែងនឹងផ្លូវព្រះមុនីវង្សក៏ឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ ជាអ្នកឆក់និងដកហូត ម៉ូតូម៉ាក SUZUKI NEXមួយគ្រឿង។ ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានឆក់កាបូបរបស់ ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែមិនបាន សម្រេចទេ។
ក្នុងពេលដែលកំពុងតែស្តាប់ចម្លើយជនសង្ស័យ២នាក់ខាងលើ ស្រាប់តែបក្ខពួក របស់ជនសង្ស័យនិយាយទូរស័ព្ទមកថា ឲ្យមកជួបគ្នានៅស្ថានីយប្រេងឥន្ធនៈតេលា គល់ស្ពានជ្រោយចង្វាត្រើយខាងកើត ភ្លាមនោះកម្លាំងក៏បន្តទៅចាប់បក្ខពួករបស់ជន សង្ស័យបានចំនួន២នាក់ទៀតនិងដកហូត ម៉ូតូមួយគ្រឿងទៀតម៉ាក SUZUKI LET’S ផងដែរ៕ ស ដារ៉ា