ព័ត៌មានទាន់ហេតុការណ៍៖

ទាហានថៃចាប់កម្មករខ្មែរ៣នាក់ ឆ្លងដែនចូលទៅកាប់ឈើក្នុងដីថៃ

ចែករំលែក៖

ប្រទេសថៃ៖ កម្មករខ្មែរចំនួន៣នាក់ ត្រូវបានក្រុមទាហានថៃ សហការជាមួយកំលាំងរដ្ឋបាលព្រៃឈើ ឃាត់ខ្លួន ព្រមទាំងដកហូតបាននូវសម្ភារជាមធ្យោបាយពាក់ព័ន្ធ កាប់អារឈើមួយចំនួន ខណៈកម្មករខ្មែរទាំង៣នាក់នោះ ឆ្លងដែនចូលដីថៃក្នុងទឹកដី ខេត្តច័ន្ទបុរី ធ្វើសកម្មភាពប្រើប្រាស់រណាយន្ត កាត់ឈើនៅក្នុងព្រៃលិចទឹកដីថៃមួយកន្លែង ក្នុងទឹកដីខេត្តច័ន្ទបុរី ស្ថិតក្បែរចំណុចបង្គោលព្រំដែនលេខ ៦៧ ក្នុងភូមិសាស្ត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ហើយ កម្មករខ្មែរទាំង៣នាក់នេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ត្រូវទាហានថៃចាប់ខ្លួនប្រគល់ឱ្យតម្រួតថៃ នៃអធិការដ្ឋាន ស្រកពោងណាំរ៉ន ក្នុងខេត្តច័ន្ទបុរី នាំខ្លួនយកទៅសាកសួរ និងអនុវត្តតាមផ្លូវច្បាប់។

សូមរំលឹកថា កាលពីកន្លងទៅថ្មីៗនេះ មានកម្មករខ្មែរ១នាក់ ក្នុងចំណោមបក្ខពួក ជាច្រើននាក់ បានចូលធ្វើសកម្មភាពកាប់ឈើគ្រញូងក្នុងដីថៃ ក្នុងខេត្តតា្រត ឈមនឹងខេត្តពោធិ៍សាត់ ត្រូវបានទាហានថៃបាញ់សម្លាប់ ចំណែកកម្មករមួយចំនួនទៀត រត់គេចខ្លួន គេចផុតពីគ្រោះថ្នាក់បាញ់ប្រហារនោះ ។ សកម្មភាពកាប់ឈើក្នុងដីថៃ ត្រូវគេរាយការណ៍ឱ្យដឹងថា កម្មករខ្មែរតែងតែរងការចាប់ខ្លួន បាញ់សម្លាប់ពីទាហានថៃ ជាបន្តបន្ទាប់ផងដែរ ៕ សំ វិច្ឆិកា

 

image3-1 image2-1

 

 


ចែករំលែក៖