ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនអ្នកចែកចាយ និងសេពគ្រឿងញៀនពីរនាក់រួមជាមួយវត្ថុតាង

ចែករំលែក៖

ប៉ោយប៉ែតៈ អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យ២នាក់បន្តបន្ទាប់កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីជួញដូរ និងសេពគ្រឿងញៀនរួមជាមួយវត្តុតាង នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈ កំលាំង អហ ក្រុង ប៉ោយប៉ែតនិង កំលាំងស្នាក់ការ568 ចំនួន 07នាក់ដឹកនាំដោយលោក អនុសេនីយ៏ឯក សរ សុភក្ត្រានិងងលោក អនុសេនីយ៍ឯក ស្រៀន ចាន់តារា បានចេញល្បាតក្នុងភូមិសាស្ត្រ ខាងលើឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ លីម៉េង ភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ‌

វត្ថុតាងដែលសមត្ថកិច្ចរិបអូសមានគ្រឿងញៀន ពណ៍ស ប្រភេទខេ 1ថង់តូច ។

ក្រោយពីសាកសួរជនសង្ស័យ ក៏ស្រាវជ្រាវបន្តរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ជា ផល្លា ភេទប្រុស អាយុ 43ឆ្នាំ រស់នៅ សណ្ឋាគាហ្គោដឡាក់ បន្ទប់លេខ227 ក្នុងភូមិក្បាលស្ពាន2 សង្កាត់ ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

វត្ថុតាង គ្រឿងញៀន ពណ៍ស ប្រភេទខេ ទឹកកក ចំនួន 16ថង់តូច និង1ថង់ធំ ។ ក្នងបន្ទប់លេខ 227 សណ្ឋាគារ ហ្គោដឡាក់ ភូមិក្បាលស្ពាន2 សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ។ ទូរសព្ទ័ដៃ០1គ្រឿងម៉ាក NOKIA ចុចពិល ពណ៍ក្រហម សរុប17ថង់។

បច្ចុប្បន្នកសាងសំណុំរឿងទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ជា ដា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ក្រោយពីការសាកសួរពួកគេបានឆ្លើយសារភាពថា ពិតជាបានប្រព្រឹតដូចពាក្យសមត្ថកិច្ចចោតសួរមែន ។
លោកថា ចំណែកជនសង្ស័យឈ្មោះ ជា ផល្លាភេទ ប្រុស អាយុ43ឆ្នាំ គីជាអ្នកចែកចាយ ។
ក្រោយពីសួរនាំ ជនសង្ស័យបានបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា

 

peos (2) peos (1) peos peos (3)


ចែករំលែក៖