ព័ត៌មានទាន់ហេតុការណ៍៖

បម្រុងលួចទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ ត្រូវអ្នកជិតខាងឃើញស្វាគមន៍ម្នាក់១ដៃ ១ជើង​ រួចប្រគល់​ឲ្យសមត្ថកិច្ចទឹកល្អក់ទី១

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៦៥ កែងនឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ រដ្ឋ ណា ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ចំណែកអត្តសញ្ញាណ និងទីលំនៅជនសង្ស័យ ភ្នាក់ងារអ្នកយកព័ត៌មានកាសែតនគរវត្តមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចមូលដ្ឋានបានឡើយ ។

យោងតាមសម្ដីស្ត្រីជនរងគ្រោះបាននិយាយប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានកាសែតនគរវត្ត ឲ្យដឹងថា នៅមុនពេលកើតហេតុ នៅម៉ោងប្រហែល៩យប់ រូបគាត់បានរៀបចាំចាក់សោម៉ូតូ និងសម្ភារមួយចំនួននៅក្រៅបន្ទាប់ដូចសព្វថ្ងៃ រួចហើយក៏នាំកូនចៅចូលសម្រាកក្នុងផ្ទះ ហើយបានចាក់គន្លិះបន្ទប់យ៉ាងរៀបរយ ។ ខណៈនៅពេលកើតហេតុ ដែលក្រុមគ្រួសារគាត់ជិតនឹងគេងលក់ទៅហើយនោះ ក៏ស្រាប់តែមានក្មេងៗនៅក្បែរនោះស្រែកប្រាប់ថា មានមនុស្សនៅក្រោមគ្រែមុខផ្ទះ ហើយអើតឡើមៗ ពេលនោះគាត់បានបើកទ្វារមកមើលភ្លាម ក៏ឃើញជនសង្ស័យរៀបនឹងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ហើយពេលនោះប្ដីរបស់គាត់ ក៏ចេញមកដែរ និងបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យទៅវិញទៅមក ភ្លាមនោះប្រជាពលរដ្ឋឃើញដូច្នេះ ក៏នាំគ្នាចេញមកជួយអន្តរាមន៍ និងស្វាគមន៍ម្នាក់មួយដៃ មួយជើង ហើយចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងនាំជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ហើយស្ត្រីជនរងគ្រោះ រួមជាមួយកូនស្រីរបស់គាត់ ក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ។

សូមបញ្ជាក់ថា ពេលដែលភ្នាក់ងារអ្នកយកព័ត៌មានកាសែតនគរវត្តចុះទៅសុំថតរូបភាពជនសង្ស័យ តែបែរជាសមត្ថកិច្ចមិនសហការជាមួយ ដោយមិនឲ្យថតឡើយ សូម្បីតែឈ្មោះ និងទីកន្លែងជនសង្ស័យរស់នៅ ក៏មិនប្រាប់ឲ្យដឹងផង ៕ ជីម ភារ៉ា ដង្កោ

 

ម្ចាស់ផ្ទះរងគ្រោះ

ម្ចាស់ផ្ទះរងគ្រោះ

IMG_1016 IMG_1015 IMG_1014

 

 
សូមអានបន្តទៀត ៖ នគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនក្មេងប្រុសម្នាក់សង្ស័យធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៥ឆ្នាំ


ចែករំលែក៖